Friday, March 29, 2024
Homeព័ត៌មានជាតិកុងជូ គ្លីនិក សម្ពោធ ដោយមានការច្រៀងសម្ដែងពីកូនប្រុសទាំង៣លោកព្រាប សុវត្ថិ និងKatreeya English !

កុងជូ គ្លីនិក សម្ពោធ ដោយមានការច្រៀងសម្ដែងពីកូនប្រុសទាំង៣លោកព្រាប សុវត្ថិ និងKatreeya English !

ភ្នំពេញ៖ កុងជូ គ្លីនិក (ខេមបូឌា) KONG JU Clinic Cambodia បានធ្វើពិធីបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៩ នៅស្ទីឌីយោទូរទស្សន៍CTN ឬស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ថៃនរៈ សត្ យារដ្ឋលេខាធិការក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ ព្រមទាំងមានការសម្ដែងពីតារាចម្រៀងស្ថិតក្នុងស្រទាប់យុវវ័យគឺកូនប្រុសទាំង៣របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ មានសុវត្ថិ មុនីនាថ ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ និងតារាចម្រៀងល្បីល្បាញរបស់ថៃ KatreeyaEnglishផងដែរទើបធ្វើឲ្យទស្សនិកជនចូលទស្សនាពេញឆាកCTN។ បរិយាកាសកាន់តែរីករាយថែមទៀតនៅពេលដែលមានការដើរបង្ហាញម៉ូដពី Freshie Girls &Boys ព្រោះការសម្ពោធកុងជូគ្លីនិកនេះចំពេលដែលគម្រប់ខួប១៨ឆ្នាំរបស់កម្មវិធីប្រកួតហ្រ្វេស៊ីគើល អេនប៊យផងដែរ ។ ​


ឯកឧត្តម ថៃនរៈ សត្យា បានសម្ដែងការអបអរសាទរចំពោះវត្តមានរបស់កុងជូគ្លីនិកនៅប្រទេសកម្ពុជា ដែលបានសម្ពោធជាផ្លូវការនៅរាត្រីដ៍ពិសេសនោះ ហើយឯកឧត្តមមានជំនឿរថា KONG JU Clinic Cambodia​ នឹងក្លាយជាទីទំនុកចិត្តសម្រាប់ប្រជាជនកម្ពុជាជាមិនខានឡើយទាំងគុណភាព សេវាកម្ម និងតម្លៃយ៉ាងសមរម្យរបស់គ្លីនិកលក្ខណៈស្ដង់ដាមួយនេះ។

​KONG JU Clinic បានធ្វើវិវឌ្ឍនកម្មផ្នែកវះកាត់កែសម្ផស្ស ដោយផ្ដល់ជូននូវសេវាកម្ម ដែលមានកម្រិតស្ដង់ដាអន្ដរជាតិ ដ៍ល្អឥតខ្ចោះ ជាលក្ខណៈឯកជន និងផ្ដល់ភាពស្និតស្នាល ដោយការយកចិត្តទុកដាក់ និងលុបបំបាត់គ្រប់ចំណុច ខ្វះខាតក្នុងការផ្ដល់សេវ៉ាកម្មរបស់គ្លីនិក។គោលការណ៍ចំបងរបស់យើងគឺចង់ប្រែក្លាយជាទីកន្លែងផ្ដល់នូវសេវាកម្មថែរក្សាសម្ផស្សដ៍ល្អបំផុតនិងអាចបំពេញរាល់តម្រូវការរបស់អតិថិជនក្នុងតម្លៃដ៍សមរម្យ។ ​

កុងជូគ្លីនិក ខេមបូឌា ក៍មានតម្លៃប្រូម៉ូសិន ពិសេសក្នុងឱកាសបើកសម្ពោធនេះដែរ ទៅលើការកែសម្ផស្ស , ការព្យាបាល, ធ្វើមុខឲ្យស្រស់ថ្លា និងមានឧបករណ៍បន្ដឹងស្បែកមុខព្រមទាំងមានវីតាមីនជួយស្បែកផងដែរ។ អ្វីដែលពិសេសថែមទៀតនោះ KONG JU Clinic បានប្រកាន់ខ្ជាប់នូវអនាម័យជាកត្តាចំបង ផ្ដល់សេវាល្អឥតខ្ចោះ និងភាពកក់ក្ដៅសម្រាប់អតិថិជនគ្រប់វ័យ។ លើសពីនេះទៅទៀតក្រុមវេជ្ជបណ្ឌិតរបស់ KONG JU Clinic មានបទពិសោធន៍ និងជំនាញឯកទេសច្បាស់លាស់ផ្នែកស្បែក ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស និងមានសមត្ថភាពខ្ពស់ ការវិភាគគ្រប់ទម្រង់ស្បែក ព្រមទាំងផ្ដល់ការណែនាំលើគ្រប់ចំណុចទាក់ទង និងការព្យាបាលយ៉ាងលម្អិត ថែមទាំងមានប្រសិទ្ធិភាពខ្ពស់ ។ មជ្ឈមណ្ឌុលកែសម្ផស្សកុងជូគ្លីនិក (ខេមបូឌា) មានទីតាំងនៅផ្ទះលេខ ៤៧ ផ្លូវ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមហ្វេសបុក Kong Ju Clinic Cambodia ៕

RELATED ARTICLES