Tuesday, April 23, 2024
Homeព័ត៌មានជាតិកូនស្រីអ្នកណាទៅ??? ឃាតកររំលោភសម្លាប់ ប្លុងសពចោល

កូនស្រីអ្នកណាទៅ??? ឃាតកររំលោភសម្លាប់ ប្លុងសពចោល

ខេត្តកោះកុង ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ខណៈដែលសាកសពនារីអាក្រាតកាយ សល់តែលីអូម្នាក់ ដេកស្លាប់ឡើងហើមស្អុយ ក្បែរចិញ្ចើមផ្លូវ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយសង្ស័យថា ឃាតករចិត្តកំណាចរំលោភរួចសម្លាប់ ទម្លាក់សពចោលនៅទីនោះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចចម្ការស្វាយ ក្បែរចិញ្ចើមផ្លូវ សាយ ភូថង ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។

សាកសពជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ព្រោះសាកសពហើមស្អុយមើលលែងស្គាល់ទៅហើយ គ្រាន់តែដឹងថាជាមនុស្សស្រី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ រួចក៏ធុំក្លិនស្អុយយ៉ាងចម្លែក ទើបនឹកឆ្ងល់ ក៏ដើររកមើល លុះគ្រាន់តែដើរចុះជំរាលពីចិញ្ចើមផ្លូវបានបន្តិច ក៏ស្រាប់តែប្រទះឃើញសាកសពនារីអាក្រាតកាយម្នាក់ ដេកផ្កាប់មុខ ស្លាប់ រួចប្រញាប់រាយការណ៍ប្រាប់សមត្ថកិចភ្លាមៗតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាម  សមត្ថកិច្ចជំនាញ សហការជាមួយក្រុមគ្រូទេព្យមណ្ឌលសុខភាពអណ្តូងទឹក ដោយមានការចូល រួមពីអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពជាមនុស្សស្រី មានស្នាមធ្លាយត្រង់ចុងដង្ហើម ស្លៀកតែលីអូពណ៌ខ្មៅ អត់ពាក់អាវ មានអាវក្នុងពណ៌ខ្មៅប្រឡាក់ឈាម លើចិញ្ចើមថ្នល់ក្បែរសាកសព។

តាមការសន្និដ្ឋាន សាកសពនារីរងគ្រោះខាងលើ ត្រូវបានឃាតករដឹកមកទម្លាក់ចោលទាំងអាក្រាតកាយ បន្ទាប់ពីរំលោភសម្លាប់។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនដៃដល់ជាឃាតករ និងតាមប្រមាញ់ចាប់ខ្លួន ដើម្បីមកផ្តន្ទាទោសតាមច្បាប់។/

RELATED ARTICLES