Thursday, April 25, 2024
Homeព័ត៌មានជាតិខឹងពេកវ៉ៃ២ដៃចំផ្ទៃមុខ ច្រឡំស្មានថាជានារីលួចលុយ ក្រោយពេលរួមរ័ក

ខឹងពេកវ៉ៃ២ដៃចំផ្ទៃមុខ ច្រឡំស្មានថាជានារីលួចលុយ ក្រោយពេលរួមរ័ក

ភ្នំពេញ ៖ ករណីប្រុសនាំស្រីរួមរ័ក ត្រូវខាងស្រីលួចលុយំនួន៣០០ដុល្លារ ខឹងពេកហៅមិត្តភក្តិព្រួតវ៉ៃប៉ោងមុខខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៥១ នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតនៅក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ស្ត្រីរកស៊ីផ្លូវភេទ ដែលត្រូវបុរសជាភ្ញៀវ១ក្រុមព្រួតវ៉ៃប៉ោងមុខ មានឈ្មោះស្រី លន អាយុជាង៣០ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួលគ្មានលេខ ម្តុំផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ចំណែកបុរសដែលអះអាងថា នាំស្រីទៅរួមរ័ក និងត្រូវស្រីលួចលុយអស់៣០០ដុល្លារ មានឈ្មោះម៉េង ឆាយ អាយុ២៨ឆ្នាំ។

តាមសម្តីបុរសឈ្មោះម៉េង ឆាយ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើត គាត់ជាមួយមិត្តភក្តិប៉ុន្មាននាក់ទៀត បាននាំគ្នាអង្គុយផឹកស៊ីជាមួយគ្នា  លុះកំពុងផឹកស៊ីមានអារម្មណ៍ចង់រកស្រីមករួមភេទ ហើយក៏ដើរចេញ ទៅតថ្លៃនារីបម្រើសេវាផ្លូវភេទម្នាក់នៅម្តុំវត្តភ្នំនោះ យកទៅឡើងឋានសួគ៌ជាមួយគ្នា។ លុះចប់ប្រតិបត្តិការ ស្រាប់តែខាងស្រី បានលួចលុយ ចំនួនជាង៣០០ដុល្លារ និងកាតគ្រីម៉ូតូហុងដាឌ្រីម១ទៀតផង។ ពេលនោះស្ត្រីរូបនោះបានគេចខ្លួនបាត់ ទើបគាត់បានទៅហៅមិត្តភក្តិឱ្យជួយដើររក ក៏ប្រទះឃើញស្ត្រីម្នាក់ផ្សេងទៀតនៅម្តុំវត្តភ្នំ ពេលនាងកំពុងតែឈរហៅម៉ូយ ក៏ស្មានថាជានារីជើងល្អដែលលួចលុយខ្លួន ខឹងពេកក៏ស្ទុះទៅវ៉ៃ២ដៃ ចំកណ្តាលមុខ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ភ្លាមៗនោះដែរ មិត្តភក្តិខ្លួន២-៣នាក់ទៀត បានស្ទុះទៅវាយថែមទៀត ទើបផ្អើលឆោឡោឡើងតែម្តង។

តាមសំដីរបស់ស្ត្រីរកស៊ីផ្លូវភេទ ឈ្មោះស្រី លន វិញបាននិយាយថា នាងមិនបានលួចកាបូបដូចបុរសខាងលើចោទនោះទេ គឺគាត់បានយកស្រីផ្សេងទៅដេកទេ ស្រាប់តែនៅសុខៗបែរជាមករករឿងនាង និងវាយនាងទៅវិញ។

ក្រោយពេលកើតហេតុ ចំណែកស្ត្រីរកស៊ីផ្លូវភេទរូបនោះ បានត្រឹមឈរឡាំប៉ា ដាក់ទំនាយអ្នកដែលវាយខ្លួនទាំងមិនដឹងរឿងប៉ុណ្ណោះ ចំណែកជនបង្កនិងបកពួករត់គេចខ្លួនបាត់៕

RELATED ARTICLES