Friday, April 19, 2024
Homeព័ត៌មានជាតិគាត់មកលាយឡំគ្នា ខ្ទេចផ្ទះប្រជាពលរដ្ឋ​ ៣ខ្នង

គាត់មកលាយឡំគ្នា ខ្ទេចផ្ទះប្រជាពលរដ្ឋ​ ៣ខ្នង

ខេត្តបន្ទាយមានជ័យ ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង បានទទួលរងការខូចខាតដោយសារខ្យល់ឥទ្ធិពលគ្រោះធម្មជាតិ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ដែលកើតឡើងកាលពីរសៀលទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក។

តាមសេចក្តីរាយការណ៍ពីបន្ទាត់ព្រំដែន បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រស្រុកថ្មពួក មានភ្លៀងធ្លាក់១មេធំ ដោយលាយឡំដោយខ្យល់កន្ត្រាក់ផងដែរ ដែលបានវាយបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក អស់ចំនួន៣ខ្នង ដែលផ្ទះទាំងនោះ សុទ្ធសឹងតែជាប្រភេទផ្ទះតៀមផ្ទាល់ដី សង់ពីឈើ ប្រក់ស័ង្កសី និងបាំងជញ្ជាំង ស័ង្កសី។

សេចក្តីរាយការណ៍ខាងលើ បានបន្តថា ក្រោយពីកើតហេតុការណ៍ខាងលើភ្លាម និងដោយមើលឃើញនូវទុកលំបាករបស់ប្រជាពរលដ្ឋ ដែលទទួលរងការវាយប្រហារដោយភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ខាងលើនេះ ទើបលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការកងពលតូច ថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងដឹកនាំដោយ វរសេនីយ៍ត្រី ប៊ី រស្មីចន្នី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ចុះត្រួតពិនិត្យការពារ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះទាំងនោះ និងរៀបចំជួយជួសជុលផ្ទះជូនពលរដ្ឋឡើងវិញផងដែរ។

ទោះយ៉ាងណា គេនៅមិនទាន់ទទួលបានព័ត៌មានលំអិតទូទាំងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនៅឡើយ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារខ្យល់កន្ត្រាក់នេះ៕

RELATED ARTICLES