Thursday, April 25, 2024
Homeព័ត៌មានជាតិឃើញដេកលក់ ដើរចូលទៅ មិនទាន់បានផង ប៉ូលិសមកដល់ល្មម

ឃើញដេកលក់ ដើរចូលទៅ មិនទាន់បានផង ប៉ូលិសមកដល់ល្មម

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជាក់ស្តែង ករណីជនសង្ស័យលួចខ្សែដៃ ខណៈជនរងគ្រោះកំពុងដេក ហើយត្រូវបានប្រជាពលរដ្ឋក្បែរខាងប្រទះឃើញទាន់ ក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចដែលកំពុងតែជិះល្បាតមកដល់ ក៏ឃាត់ខ្លួនតែម្តង។

ហេតុការណ៍នេះបានកើតឡើង និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៤និង២០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខហ្គារ៉ាស់សាំង លី ហៀង តាមផ្លូវលេខ១៩២៧ ក្នុងក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា  ជនសង្ស័យដែលបានធ្វើសកម្មភាពលួចខ្សែដៃ អស់លក្ខណ៍ត្រូវចាប់បាននេះ មានឈ្មោះវ៉ាន់  សារុំ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះងួន មករា  ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលផ្លូវ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងដេកលង់លក់នៅលើម៉ូតូរឺម៉កកង់៣ ដែលចតនៅមុខហ្គារ៉ាស់សាំង ដោយឃើញឱកាសល្អ ក៏ចូលទៅដោះយកខ្សែដៃ ប៉ុន្តែប្រជាពលរដ្ឋឃើញក៏ស្រែកឆោឡោ ពេលនោះ កម្លាំងល្បាតមកដល់បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

សម្ភារៈដកហូតបានខ្សែដៃលោហ ធាតុ១ខ្សែ ពណ៌លឿងទម្ងន់៩ជី  ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HI-3721 ជិះធ្វើសកម្មភាព។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES