Thursday, April 25, 2024
Homeព័ត៌មានជាតិជើងកាងប្រចាំភូមិ ដេកស្តូកផ្ទាល់ដី ដោយសារក្រុមក្មេងស្ទាវ៤នាក់

ជើងកាងប្រចាំភូមិ ដេកស្តូកផ្ទាល់ដី ដោយសារក្រុមក្មេងស្ទាវ៤នាក់

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៣ និង៣០នាទីសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩   ជើងកាងប្រចាំភូមិម្នាក់ បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏បានដើរទៅវាយយុវជន២នាក់ ដែលកំពុងចូលហូបមីហឹរនៅក្នុងហាង ជាហេតុធ្វើឱ្យយុវជនទាំង២នាក់នោះខឹង ក៏ទៅហៅបក្ខពួក២នាក់ទៀត សរុប៤នាក់ មកព្រួតវាយកាប់ចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល។

ជនរងគ្រោះដែលគេស្គាល់ថាជាជើងកាងប្រចាំភូមិ មានឈ្មោះក្រង ចំរើន អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះទ្រី ចំរើន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល។ រីឯបក្ខពួក៣នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន និងបានប្រើអំពើហិង្សាក្នុងគ្រួសារជាញឹកជាប់ ជាពិសេស ដើរបង្ករឿងជាមួយអ្នកជិតខាងលក់ដូរដូចគ្នា។ លុះមកដល់វេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះទ្រី ចំរើន និងមិត្តភក្តិម្នាក់ទៀតមិនស្គាល់ឈ្មោះ បានចូលហូបភេសជ្ជៈនៅក្នុងហាងមីហឹរ ក្នុងពេលកំពុងហូបនោះ ជនរងគ្រោះបានកាន់កាតូទឹកជ័រ មកវាយក្បាលជនសង្ស័យឈ្មោះទ្រី ចំរើន ពេលនោះជនសង្ស័យឈ្មោះទ្រី ចំរើន និងជនសង្ស័យម្នាក់ទៀត មិនស្គាល់ឈ្មោះ បាននាំគ្នារត់ចេញមកក្រៅ ហើយជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅមិនស្គាល់ផ្លាកលេខទៅបាត់។ លុះដល់ម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ជនសង្ស័យឈ្មោះទ្រី ចំរើន និងបក្ខពួកចំនួន៣នាក់ទៀត មិនស្គាល់ឈ្មោះ បានជិះម៉ូតូចំនួន៣គ្រឿង ម៉ាកសង់ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ១គ្រឿង ម៉ូតូម៉ាកវ៉េវ១គ្រឿង និងម៉ូត១គ្រឿងទៀត មិនស្គាល់ម៉ាក បានមកឈប់កន្លែងកើតហេតុ ដោយមានកាន់បំពង់ទីប និងដប កាន់គ្រប់ដៃ ចំណែកជនរងគ្រោះកាន់ដាវ ពេលនោះមានការប្រតាយប្រតប់ កាប់គ្នាទៅវិញទៅមក បណ្តាលឱ្យជនរងគ្រោះមានរបួសលើចិញ្ចើម ភ្នែកស្តាំហូរឈាមយ៉ាងច្រើន ដក់នៅលើដី ដេកនៅមុខផ្ទះ ក្បែរចិញ្ចើមថ្នល់ (ផ្លូវជាតិលេខ៦) ហើយជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ទៅអស់។ បន្ទាប់មកម្តាយជនរងគ្រោះឈ្មោះប៊ុន ហ៊ាង បានមកដល់កន្លែងកើត ហេតុឃើញជនរងគ្រោះប្រកាច់នៅនឹងកន្លែង រួចគាត់បានរត់រកអ្នកជិតខាងឱ្យជួយ និងមានការផ្អើលឆោរឡោមកមើលកន្លែងកើតហេតុ ដោយជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះទៅពិនិត្យ។

ក្រោយទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង៤និង០៨នាទីរសៀលថ្ងៃដដែល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កម្លាំងព្រហ្មទណ្ឌស្រុក និងប៉ុស្តិ៍ បនាចុះធ្វើការពិនិត្យកន្លែងកើតហេតុពិនិត្យសាកសព រួចបញ្ជាក់ថា សាកសពមានស្លាកស្នាម ដោយយសារការវាយរបស់ក្រុមជនសង្ស័យប្រាកដមែន។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះ ទៅឱ្យក្រុមគ្រួសារដើម្បីរៀចំធ្វើបុណ្យតាមប្រពៃណី។

ករណីនេះ កម្លាំងសមត្ថកិច្ចបានកំពុងបន្តស្វែងតាមរកចាប់ខ្លួនជនសង្ស័យ រួមនឹងបក្ខពួកផ្សេងទៀត ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES