Saturday, April 20, 2024
Homeព័ត៌មានជាតិឌួង ហ្សូរីដា មិនស្តាយក្រោយដូច ខេមរៈ សិរីមន្ត

ឌួង ហ្សូរីដា មិនស្តាយក្រោយដូច ខេមរៈ សិរីមន្ត

ឌួង ហ្សូរីដា បាននាំម្តាយរបស់នាង​ អ្នកស្រីលឹម យ៉ាលីន ទៅពិនិត្យស្ថានភាពជំងឺជាថ្មីនៅប្រទេសថៃ ហើយជាលទ្ធផល ម្តាយរបស់ពិធីការិនីរូបនេះបានព្យាបាលដោយជោគជ័យ ដោយមិនបាច់ប្តូរក្រលៀនឡើយ។

ម្តាយហ្សូរីដា អ្នកស្រីយ៉ាលីន បានសរសើរក្រុមគ្រូពេទ្យថៃ ដែលបានព្យាបាលអ្នកស្រីឱ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិតពេលនេះ ព្រោះអ្នកស្រីថា ក្រលៀនរបស់គាត់នៅសល់តែ៣%ប៉ុណ្ណោះ តែពេលនេះគ្រូពេទ្យថៃ បានព្យាបាលឱ្យឡើងដល់៥៥% វិញហើយ។

ឌួង ហ្សូរីដា សប្បាយចិត្តខ្លាំងណាស់ នៅពេលដែលនាងឃើញស្ថានភាពជំងឺរបស់ម្តាយ នាងវិវត្តន៍មករកស្ថានភាពល្អប្រសើរដូចពេលនេះ ហើយនាងធ្លាប់ប្រាប់ថា បើសិនជាយឺតពេលតែបន្តិច ម៉្លេះនាងត្រូវត្រៀមលុយប្តូរក្រលៀនម្តាយ និងព្យាបាលនៅប្រទេស នូវទឹកប្រាក់ខ្ទង់១៥ម៉ឺនដុល្លារ  ដោយមិនដឹងថា បានជាឬអត់ឡើយ?

គួរបញ្ជាក់ថា ការព្យាបាលជំងឺម្តាយទាន់ពេលវេលារបស់ឌួង ហ្សូរីដា នៅពេលនេះ បញ្ជាក់ថា ហ្សូរីដា គ្មានវិប្បដិសារៈដូចខេមរៈ សិរីមន្ត ដែលចំណាយលុយខ្ទង់៦០ម៉ឺនដុល្លារ ព្យាបាលជំងឺក្រលៀនប្អូនស្រីរបស់លោកកញ្ញាខេមរៈ ស្រីពៅ នៅថៃ រយៈពេល៤ឆ្នាំ និងបញ្ជូនទៅប្រទេសឥណ្ឌា ជាង៣ខែទៀត នៅតែមិនជា ហើយទីបំផុត ស្រីពៅ បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ធ្វើឱ្យសិរីមន្ត អាឡោះអាល័យប្អូនស្រីជាពន់ពេក រហូតផ្អាកឡើងច្រៀងសម្តែងដល់ទៅ១០០ថ្ងៃ ដើម្បីកាន់ទុក្ខប្អូនស្រី៕

RELATED ARTICLES