Friday, April 19, 2024
Homeព័ត៌មានជាតិតាដុំយូរហើយមិនអី ប៉ះចំថ្ងៃស៊យ ផ្ទុះស្លាប់ ចៅរបួសស្រាល

តាដុំយូរហើយមិនអី ប៉ះចំថ្ងៃស៊យ ផ្ទុះស្លាប់ ចៅរបួសស្រាល

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩​ បុរសវ័យចំណាស់ជាជាងដំដែកម្នាក់ បានរើសយកក្បាលគ្រាប់១២៥មីលីម៉ែត្រ ១គ្រាប់ ដែលនៅសេសសល់តាំងពី សម័យសង្គ្រាម យកមកធ្វើកំណល់ដំដែកជាយូរមកហើយ តែមិនដែលកើតមានបញ្ហាអ្វីឡើយ លុះពេលកំពុងដំដែកធ្វើពន្លាកចៀរជ័រកៅស៊ូសុខៗ ក៏ស្រាប់តែក្បាលគ្រាប់នោះ បានផ្ទុះឡើងកក្រើក បណ្តាលឱ្យបុរសរងគ្រោះដាច់ខ្ទេចខ្លួនស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែង ហេតុការណ៍ដ៏រន្ធត់នេះបានកើតមានការភ្ញាក់ផ្អើលឡើង នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិ៦៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។

បុរសរងគ្រោះ មានឈ្មោះភាព ផល អាយុ៥៩ឆ្នាំ មុខរបរជាជាងដំដែក (ធ្វើពន្លៀកជាជរ័កៅស៊ូ) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក ជនរងគ្រោះមិនដឹងជារើសបានក្បាលគ្រាប់ប្រភេទ១២៥មីលី ម៉ែត្រ១គ្រាប់មកពីណាទេ ក៏បានយកមកធ្វើជាកំណល់សម្រាប់ដំដែក ហើយក៏មិនធ្លាប់មានរឿងអ្វីកើតឡើងនោះដែរ។ ទើបតែមកដល់ព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះក៏ចាប់ផ្តើមដំដែកធ្វើពន្លាកសម្រាប់ចៀរជ័រកៅស៊ូដូចសព្វដង ដោយមានចៅប្រុសម្នាក់ឈរនៅក្បែរនោះដែរ លុះពេលដែលជនរងគ្រោះកំពុងតែដំដែកសុខៗ ក៏ស្រាប់តែក្បាលគ្រាប់នោះ បានផ្ទុះឡើងយ៉ាងកក្រើក បណ្តាលឱ្យជនរងគ្រោះដាច់ខ្ទេចខ្លួនស្លាប់ នៅនឹងកន្លែងគួរឱ្យរន្ធត់បំផុត ចំណែកចៅប្រុសរបស់ជនរងគ្រោះម្នាក់ ដែលទើបនឹងមានអាយុ៤ឆ្នាំ និងបានឈរលេងពីក្រោយជីតា បានទទួលរង របួសស្រាល ត្រង់ក្បាលផ្នែកខាងក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ និងទាក់ទងហៅខាងជំនាញឱ្យចុះមកពិនិត្យ រួចបញ្ជាក់ថា ក្បាលគ្រាប់ដែលផ្ទុះ នេះគឺជាប្រភេទក្បាលគ្រាប់១២៥មីលីម៉ែត្រ ដែលនៅសេសសល់ពីសម័យសង្គ្រាម និងត្រូវបានជនរងគ្រោះយកមកធ្វើជាកំណល់ដំដែក តាំងពីយូរហើយ។

សាកសពជនរងគ្រាះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES