Friday, March 29, 2024
Homeព័ត៌មានជាតិថ្លៃប៉ុន្មានទៅ ដល់ថ្នាក់ធ្វើរឿងនេះដាក់កូនក្មេង

ថ្លៃប៉ុន្មានទៅ ដល់ថ្នាក់ធ្វើរឿងនេះដាក់កូនក្មេង

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាពវាយក្មេងប្រុសម្នាក់ រួចគំរាមយកលុយ និងទូរស័ព្ទរបស់ក្មេងប្រុសរងគ្រោះ លុះក្មេងប្រុសរងគ្រោះស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ ព័ទ្ធចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យដែលធ្វើសកម្មភាពវាយគំរាមយកលុយនិងទូរស័ព្ទពីក្មេងប្រុស រហូតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះម៉ៅ យ៉ាវម៉ាហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកក្មេងប្រុសរងគ្រោះ មានឈ្មោះរស់ រ៉ង់ អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលក្មេងប្រុសរងគ្រោះកំពុងដើរនៅតាមផ្លូវ ក៏ស្រាប់តែត្រូវជនសង្ស័យខាងលើ បានធ្វើសកម្មភាពស្ទាក់វាយ រួចគំរាមយកលុយចំនួន៤២ម៉ឺនរៀល និង ទូរស័ព្ទម៉ាក iPhone ចំនួន១គ្រឿង ពីក្មេងប្រុសរងគ្រោះ។

ប្រភពដដែលបន្តថា បន្ទាប់មក ក្មេងប្រុសរងគ្រោះបានស្រែកឆោឡោហៅគេឱ្យជួយ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ ចេញមកជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនសង្ស័យបាន ប្រគល់ទៅឱ្យសមត្ថកិច្ច ដើម្បីនាំយកទៅចាត់ការតាមច្បាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES