Saturday, April 20, 2024
Homeព័ត៌មានជាតិនរណាទៅនឹកស្មានដល់ នាងតូចអាយុទើបជាង១ខួប ជួបរឿងហ្នឹង

នរណាទៅនឹកស្មានដល់ នាងតូចអាយុទើបជាង១ខួប ជួបរឿងហ្នឹង

ខេត្តព្រះវិហារ ៖ ហេតុការណ៍ដ៏រន្ធត់មួយ ដោយសារក្មេងស្រីមានវ័យជាង១ខួបម្នាក់ បានដាំក្បាលចូលទឹកពាង បណ្តាលឱ្យលង់ស្លាប់នេះ យ៉ាងអាណោចអធ័ម ដោយគ្មានអ្នកណាម្នាក់បានដឹង និងជួយសង្គ្រោះទាន់ពេលឡើយ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៣០ នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ក្មេងស្រីរងគ្រោះមានឈ្មោះប៊ី រ៉ានី អាយុ១ខួប៤ខែ មានឪពុកឈ្មោះទឹម ជាង មុខរបរជាងឈើ ម្តាយឈ្មោះ គាត ចាន់រី មុខរបរមេផ្ទះ សព្វថ្ងៃមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានទៅឡើងលេងនៅលើផ្ទះអុំឈ្មោះឃួន វុទ្ធី ដែលនៅជាប់គ្នានោះ ហើយក៏ចុះមកវិញ ប៉ុន្តែអ៊ុំមិនបានចាប់អារម្មណ៍ថាទៅណាទេ ចំណែកឪពុកម្តាយក៏មិនបានចាប់អារម្មណ៍ដែរ ព្រោះតែរវល់ការងារជាប់ដៃរៀងខ្លួន។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ដោយបាត់កូនស្រីយូរពេក ទើបម្តាយបានស្រែកហៅ ប៉ុន្តែមិនឮសំឡេងកូនឆ្លើយសោះ ទើបនឹកឆ្ងល់ ក៏នាំគ្នាដើរតាមរកកូនស្រី ស្រាប់តែពេលទៅអើតមើលពាងទឹកខាងលើ ក៏ប្រទះឃើញកូនស្រីលង់ទឹកស្លាប់ នៅក្នុង ពាងបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះ មកពិនិត្យតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសពក្មេងស្រីរងគ្រោះ រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជា ស្លាប់ដោយសារលង់ទឹកប្រាកមែន។

សាកសពក្មេងស្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES