Friday, March 29, 2024
Homeព័ត៌មានជាតិនាងតូចឈឺប្រដាប់ភេទ ត្អូញប្រាប់ម្តាយ ទើបដឹងអាស្ទាវអូសដៃចូលបន្ទប់ទឹក

នាងតូចឈឺប្រដាប់ភេទ ត្អូញប្រាប់ម្តាយ ទើបដឹងអាស្ទាវអូសដៃចូលបន្ទប់ទឹក

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្ទាវឈាមរាវម្នាក់ បានធ្វើសកម្មភាពចាប់ខ្ទប់មាត់ អូសក្មេងស្រីតូចម្នាក់ ចូលទៅក្នុងបន្ទប់ទឹក រួចក៏ធ្វើសកម្មភាពប្រើដៃរុកប្រដាប់ភេទក្មេងស្រីរងគ្រោះ លុះក្មេងស្រីរងគ្រោះឈឺប្រដាប់ភេទពេក ត្អូញប្រាប់ម្តាយ ក៏បែកធ្លាយរឿងរ៉ាវ និងត្រូវម្តាយក្មេងស្រីរងគ្រោះ ប្តឹងសមត្ថកិច្ចចាប់អូសកប្រុសស្ទាវល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវចាប់រំលោភក្មេងស្រី ដោយប្រើដៃរុកប្រដាប់ភេទនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹករបស់ឈ្មោះតឹក អ៊ុន ស្ថិតក្នុងភូមិអូសណ្តាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ។ លុះរឿងរ៉ាវបែកធ្លាយ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រី ដោយប្រើដៃ មានឈ្មោះហួន ផានី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ អ.ល.ភ អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ មានលំនៅក្នុងភូម៉ិឃុំកើតហេតុខាងលើ។

តាមប្រភពពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់បានត្អូញប្រាប់គាត់ជាម្តាយថា នាងឈឺត្រង់ប្រដាប់ភេទខ្លាំងណាស់ លុះគាត់ហៅកូនស្រីមកពិនិត្យមើល និងសួរនាំ ទើបដឹងថា កូនស្រីរបស់គាត់ត្រូវបានជនសង្ស័យ ឈ្មោះហួន ផានី ចាប់រំលោភដោយប្រើដៃ។ ភ្លាមនោះ គាត់ក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

តាមសម្តីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចាប់ខ្ទប់មាត់ អូសនាងចូលទៅក្នុងបន្ទប់ទឹករបស់ឈ្មោះ តឹក អ៊ុន បន្ទាប់មកក៏បានស្រាតខោរបស់នាងចេញ រួចក៏បានយកចង្អុលដៃស្តាំរុកចូលក្នុងប្រដាប់ភេទរបស់នាងមួយសន្ទុះ ទើបឈប់ រួចក៏នាំនាងចេញពីបន្ទប់ទឹកវិញ។

ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះហួន ផានី នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូច អ្វីដែលក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់មែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES