Thursday, March 28, 2024
Homeព័ត៌មានជាតិនាំយាយដេកក្នុងខ្ទម៦ថ្ងៃហើយ ស្រាប់តែ... តាយំបោកខ្លួន

នាំយាយដេកក្នុងខ្ទម៦ថ្ងៃហើយ ស្រាប់តែ… តាយំបោកខ្លួន

ខេត្តព្រះវិហារ ៖ ប្តីប្រពន្ធវ័យចំណាស់១គូ បាននាំគ្នាទៅកាប់រានឆ្ការដី ដើម្បីធ្វើចម្ការ លុះពេលបុរសជាប្តីដុតដើមឈើ១ដើមឱ្យដួល ស្រាប់តែអកុសល ដួលមកសង្កត់ចំក្បាលប្រពន្ធ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ជាហេតុធ្វើឱ្យបុរសជាប្តីយំសោកបោកខ្លួនបន្ទោសខ្លួនឯង ថាជាអ្នកធ្វើឱ្យប្រពន្ធបាត់បង់ជីវិត។

ហេតុការណ៍ដ៏សោកសង្រេងខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចវាលស្រែជាំស្គរ ស្ថិតក្នុងភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប។

ស្ត្រីរងគ្រោះដែលត្រូវដើមឈើរលំសង្កត់បែកក្បាលស្លាប់ មានឈ្មោះសូ រោន អាយុ៥៧ឆ្នាំ មុខរបរធ្វើស្រែ មានប្តីឈ្មោះស ផាន អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នៅមុនពេលកើតហេតុ គាត់និងប្រពន្ធបាននាំគ្នា ទៅដេកនៅខ្ទមស្រែ៦ថ្ងៃមកហើយ ដើម្បីប្រមូលគល់ឈើដុតឱ្យស្អាត និងឱ្យត្រាក់ទរ័ភ្ជួរដី ដើម្បីដាំដុះដំណាំផ្សេងៗ។ លុះមកដល់ព្រឹកថ្ងៃកើតហេតុ គាត់បានដុតដើមឈើ១ដើម ស្រាប់តែពេលដើមឈើនោះរលំ បែរជាទៅសង្កត់ចំក្បាល និងកប្រពន្ធរបស់គាត់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មបំផុត។

ក្រោយពេលកើតហេតុសមត្ថកិច្ច និងអាជ្ញាធរភូមិឃុំ បានចុះពិនិត្យដល់កន្លែងកើតហេតុ រួចបញ្ជាក់ថា សាកសពពិតជាត្រូវដើមឈើ រលំសង្កត់ស្លាប់មែន ហើយបានប្រគល់សពឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES