Friday, March 29, 2024
Homeព័ត៌មានជាតិបងស្រីស្រែកឲ្យជួយ អស់ដៃហើយ ប្អូនហៅអ្នកស្រុកមកដល់ បាត់ឈឹង

បងស្រីស្រែកឲ្យជួយ អស់ដៃហើយ ប្អូនហៅអ្នកស្រុកមកដល់ បាត់ឈឹង

ខេត្តកំពង់ធំ ៖  ស្ត្រី៣នាក់ បានរៀបចំចេញទៅស៊ីឈ្នួលបេះស្វាយចន្ទីឱ្យគេ ដោយត្រូវជិះទូកឆ្លងទឹកបឹង តែដោយសារខ្យល់គួច យកទូកទៅកណ្តាលបឹង ទើបស្ត្រីម្នាក់បានស្ទុះហែលទឹកទៅតាមយកទូក តែអកុសល ហែលមិនទាន់ដល់ទូកផង ក៏អស់ដៃ បណ្តាល ឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចបឹងធា ស្ថិតនៅតំបន់ ស្ថិតក្នុងភូមិរមាំងងាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

ស្ត្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះពាង ណា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះពាង ណូយ អាយុ៤០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៣នាក់ បាននាំគ្នាចេញទៅស៊ីឈ្នួលរើសគ្រាប់ស្វាយចន្ទីឱ្យគេ។ ពេលទៅដល់មាត់ទឹកបឹងធា ឈ្មោះហម វ៉ាន បានដើរទៅយកទូកបំរុងជិះឆ្លងទៅត្រើយខាងជើង ទាំងអស់គ្នា ចំណែកគាត់និងបងស្រី អង្គុយចាំនៅមាត់បឹង ស្រាប់តែពេលនោះ ឈ្មោះហម វ៉ាន អុំទូកជិតមកដល់ច្រាំងទៅហើយ ក៏មានខ្យល់គួច ធ្វើឱ្យឈ្មោះហម វ៉ាន ធ្លាក់ទឹកប្រឹងហែលឡើងគោក ចំណែកទូកទៅទិសខាងជើង ទើបបងស្រីរបស់គាត់បានស្ទុះចុះហែលទឹកទៅតាមយកទូក តែទូកចេះតែអណ្តែតទៅត្រើយខាងជើង រហូតដល់កណ្តាលបឹង ចម្ងាយប្រហែល២០ម៉ែត្រពីមាត់ច្រាំង ក៏តោងគល់ឈើ រួចស្រែកប្រាប់គាត់ជាប្អូនថា “ហៅគេអ្នកចេះ ហែលទឹកជួយអញផង អញអស់ដៃហើយ”។ ឮបែបនេះ គាត់ក៏រត់ ស្រាប់តែពេលមកដល់ក៏បាត់បងស្រីឈឹង ភ្លាមនោះអ្នកស្រុកក៏នាំគ្នាមុជតាមរករហូតដលដល់ថ្ងៃត្រង់ ទើបរកឃើញសពបងស្រីរបស់ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញនិងប៉ុស្តិ៍ ព្រមទាំងរដ្ឋអំណាចមូលដ្ឋានចូលរួមពិនិត្យសាកសពពុំមានឃើញស្លាកស្នាមអ្វីឡើយ ទើបការសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES