Friday, March 29, 2024
Homeព័ត៌មានជាតិបានប្តីក្មេងអរពេកក្រៃ កើតក្តីប្រចណ្ឌ ប្រពន្ធចាស់ធ្វើឲ្យភ្ញាក់ផ្អើលពេញចម្ការ

បានប្តីក្មេងអរពេកក្រៃ កើតក្តីប្រចណ្ឌ ប្រពន្ធចាស់ធ្វើឲ្យភ្ញាក់ផ្អើលពេញចម្ការ

ខេត្តរតនគីរី ៖ ករណីស្ត្រីចងកសម្លាប់ខ្លួន ព្រោះតែស្ត្រីម្នាក់បានប្រចណ្ឌហួងហែងប្តីច្រើន ទើបធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីជាញឹកញាប់ លុះក្រោយមក ស្ត្រីជាប្រពន្ធបានប្រចណ្ឌប្តីរបស់ខ្លួនជាមួយនឹងនារីវ័យក្មេងម្នាក់ ដែលធ្វើការជាមួយគ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុច ចម្ការដំឡូងឈ្មោះរម៉ាម ប៉្លត មានទីតាំងស្ថិតក្នុងភូមិប៉ាឡែ ឃុំកិចុង ស្រុកបរកែវ។

ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះញឹម មាន អាយុ៣៨ឆ្នាំ មុខរបរកម្មករស៊ីឈ្នួលដកដំឡូងមី និងមានស្រុកកំណើតនៅភូមិជៀច ឃុំជៀច ស្រុកកំចាយមារ ខេត្តព្រៃវែង មានប្តីឈ្មោះហុង ហៀ អាយុ២១ឆ្នាំ មុខរបរកម្មករស៊ីឈ្នួលដកដំឡូងមី មានស្រុកកំណើតនៅភូមិថ្មជ្រុំ ឃុំជើងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្តីប្រពន្ធអ្នកទាំងពីរសព្វថ្ងៃមកស៊ីឈ្នួលធ្វើជាកម្មករ ដកដំឡូងូមី ឱ្យម្ចាស់ចម្ការឈ្មោះរម៉ាម ប៉្លត និងស្នាក់នៅក្នុងចម្ការដំឡូង ស្ថិតនៅទីតាំងកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅរយៈពេលចុងក្រោយនេះ ភរិយារបស់គាត់ ប្រចណ្ឌគាត់ជាមួយួនឹងនារីក្មេងៗដែលជាអ្នករួមការងារជាមួយគ្នា ទោះជាគាត់ព្យាយាមពន្យល់ប្រាប់យ៉ាងណា ក៏ប្រពន្ធមិនព្រមជឿស្តាប់សម្តីសោះ ស្រាប់តែនាងបែរជាជ្រើសរើសយកផ្លូវស្លាប់មកដោះស្រាយបញ្ហាទៅវិញ ធ្វើឱ្យគាត់ជាប្តីនឹកស្មានមិនដល់សោះថា ប្រពន្ធមានគំនិតខ្លីដល់ម្លឹង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនមែន។ បន្ទាប់មក ក៏គ្រល់សាកសពទៅឱ្យបុរសជាប្តី ដឹកទៅកាន់ស្រុកកំណើតឯខេត្តព្រៃវែងវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES