Saturday, April 20, 2024
Homeព័ត៌មានជាតិបុរសភេទទី៣ ទាក់ទងប្រុសក្មេង ដេកមិនបាន ជះទឹកអាសុីដ

បុរសភេទទី៣ ទាក់ទងប្រុសក្មេង ដេកមិនបាន ជះទឹកអាសុីដ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានបុរសម្នាក់ (ភេទទី៣) ជះទឹកអាសុីដបណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីបុរសភេទទី៣ ព្យាយទាក់ទងចរចារស់នៅជាមួយគ្នាមិនបានសម្រេច ហេតុការណ៌នេះបានកើតឡើងកាលពីវេលាវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឌាគារឡឺម៉ុង អគារលេខ១៩៦ ផ្លូវលេខ៣០៤ ក្រុម៣៩ ភូមិ០៥ សង្កាត់បឹងកេងកង២។

ជនរងគ្រោះមានឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន មុខរបរបុគ្គលិកសណ្ឋាគារឡឺម៉ុង (រងរបួសត្រង់មុខនិងទ្រូង) ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យ មានឈ្មោះ ឡាច សោភ័ណ្ឌ ភេទប្រុស (ភេទទីបី) អាយុ៣៥ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទទាក់ទងមកជនរងគ្រោះ ដើម្បីសុំជួបចរចាអំពីបញ្ហាររស់នៅជាមួយគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនយល់ព្រម លុះបានមួយសន្ទុះ ជនសង្ស័យភេទទី៣ បានមកដល់កន្លែងកើតហេតុ ដោយនីនឹងដៃមានកាន់កាដុងមួយ តែមិនមានអ្នកណាចាប់អារម្មណ៍ថា ទឹកអាសុីដនោះទេ ភ្លាមនោះ ជនសង្ស័យបានខលហៅជនរងគ្រោះចេញមកក្រៅ ពេលជនរងគ្រោះចេញមកដល់ក្រៅ ស្រាប់តែជនសង្ស័យភេទទី៣នោះ បានបើគំរបដបទឹកអាសុីដចាក់ស្រោចលើជនរងគ្រោះ បណ្តាលលឲ្យរងរបួសធ្ងន់លើផ្ទៃមុខ និងដើមទ្រូង។

ក្រោយកើតហេតុ សន្តិសុខសណ្ឋាគារឡឺម៉ុង បានទាក់ទងហៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ភ្លាមៗផងដែរ។

ពេលសមត្ថកិច្ចចុះមកដល់ ក៏បានឃាត់ខ្លួនជនសង្ស័យភេទទី៣ និងបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះទៅព្យាបាល។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES