Friday, March 29, 2024
Homeតារាខ្មែរប្តូររសជាតិ!!! អែន ឌី ងាកមកឱបរឹតអ្នកមេម៉ាយម៉ៅ ស៊ីណាត វិញម្តង

ប្តូររសជាតិ!!! អែន ឌី ងាកមកឱបរឹតអ្នកមេម៉ាយម៉ៅ ស៊ីណាត វិញម្តង

តារាចម្រៀង និងសម្តែង លោកអែន ឌី ដែលធ្លាប់តែកៀកកើយឱបរឹតយ៉ាងស្អិតល្មួត ជាមួយដៃគូស្រីស្អាតជាច្រើនដួងមកហើយនោះ ស្រាប់តែនៅឆ្នាំ២០១៩នេះ បានប្តូរចិត្តងាកមកស្អិតល្មួតជាមួយអ្នកមេម៉ាយ ម៉ៅ ស៊ីណាត ទៅ វិញ ទើបធ្វើឱ្យគ្រប់គ្នាលាន់មាត់ថា អែន ឌី ពិតជាចិត្តសាវ៉ាប្រែប្រួលរហ័សណាស់ ធ្លាប់តែប៉ះជាមួយដៃគូស្រីស្អាតវ័យក្មេងៗរាប់មិនអស់ ស្រាប់តែពេលនេះ  សូម្បីតែម៉ៅ ស៊ីណាត ក៏មិនលើកលែងដែរ។

ទោះជាយ៉ាងណា នៅពេលសាកសួររឿងងាកមកចាប់ដៃជាមួយអ្នកនាងម៉ៅ ស៊ីណាត  នៅពេលនេះ អែន  ឌី ថា នោះគ្រាន់តែជាការសហការធ្វើបទចម្រៀងឆ្លងឆ្លើយគ្នា ដើម្បីចេញស្វាគមន៍នាឱកាសបុណ្យចូលឆ្នាំខ្មែរ ២០១៩ នេះប៉ុណ្ណោះ ព្រោះអ្នកនាងស៊ីណាត ស័ក្តិសមក្នុងការច្រៀងបទមរតកដើមទាំងនោះខ្លាំងណាស់ ហេតុនេះហើយ បានជាលោកមិនអាចមើលឃើញដៃគូណាផ្សេង ក្រៅពីតារាក្រមេចក្រមើមរូបនេះឡើយ។

ចំពោះបទចម្រៀងដែលអែន ឌី បានចេញខ្លះ និងត្រៀមចេញខ្លះទៀត សម្រាប់ចូលឆ្នាំខ្មែរ ជាមួយអ្នកនាងម៉ៅ ស៊ីណាត នោះ មានដូចជាបទ “ញញឹមទាំងចុកឈាម”,“ចោរលួចបេះដូង” និងបទ “ប្រញាប់តែប្រចណ្ឌ” ជាដើម ដែលនឹងចេញលើ Youtube និង Page មិនមានពាក់ព័ន្ធជាមួយផលិតកម្មណាមួយឡើយ។

អែន ឌី អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ដែលល្បីបទ“នឹកបង៥០%” បានងាកមកផលិតបទចម្រៀងផ្ទាល់ខ្លួន ដោយមិនកុងត្រាជាមួយផលិតកម្មណាមួយឡើយ។

តារាដែលមានស្បែកសាច់សខ្ចីរូបនេះ ធ្លាប់ជួយជ្រោមជ្រែងតារាសម្តែងស្រីជាច្រើនដួងមកហើយ ដែលមានអ្នកខ្លះទៅដល់ត្រើយសុខសាន្តសឹងគ្រប់គ្នា ប៉ុន្តែអែន ឌី ធ្លាប់សម្តែងការអាកអន់ស្រពន់ចិត្តចំពោះតារាខ្លះ ដែលលោកធ្លាប់ជួយនោះ បែរជាជួបមុខលោក សូម្បីតែសួរសុខទុក្ខមួយម៉ាត់គ្មានឡើយ។

ដោយឡែក សម្រាប់ដៃគូថ្មីអ្នកមេម៉ាយម៉ៅ ស៊ីណាត វិញ អែន ឌី ថា នឹងបន្តចាប់ដៃគ្នាធ្វើបទចម្រៀងមរតកដើម ឱ្យបានច្រើនថែមទៀត៕

RELATED ARTICLES