Thursday, March 28, 2024
Homeព័ត៌មានជាតិពុទ្ធោ!!! ទៅចូលចម្ការហ្នឹង សំណាងហើយមិនគ្រោះថ្នាក់ដល់ជីវិត

ពុទ្ធោ!!! ទៅចូលចម្ការហ្នឹង សំណាងហើយមិនគ្រោះថ្នាក់ដល់ជីវិត

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានដើរទៅចម្ការតាមផ្លូវដែលខ្លួនធ្លាប់ដើរកន្លងមក ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច បែរជាជាន់ចំមីន១គ្រាប់ ធ្វើឱ្យផ្ទុះកក្រើកដាច់កែងជើងម្ខាង រងរបួសយ៉ាងធ្ងន់ ដែលប្រឈមនឹងការកាត់ជើងចោលទៀតផង។

ហេតុការណ៍ជាន់គ្រាប់មីនផ្ទុះដាច់កែងជើងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវទៅចម្ការ ស្ថិតនៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត។

ជនរងគ្រោះដែលដើរជាន់មីនផ្ទុះដាច់កែងជើង មានឈ្មោះជ័យ ច័ន្ទ អាយុ៣២ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅឃុំព្រៃត្រឡាច ស្រុករុក្ខគិរី  តែបានទៅស្នាក់នៅបណ្តោះអាសន្ននៅផ្ទះសាច់ញាតិ ដែលស្ថិតនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានជាន់មីន នៅពេលគាត់ដើរទៅចម្ការរបស់ពូ ដែលស្ថិតនៅខាងចុងភូមិ ហើយផ្លូវនេះ គឺគាត់ធ្លាប់ធ្វើដំណើរកន្លងមកទេ។

តាមសមត្ថកិច្ចបានឱ្យដឹងដែរថា គ្រាប់មីននោះ កប់នៅក្នុងដីដែលសេសសល់កាលពីសម័យសង្គ្រាម ដែលជាប្រភេទគ្រាប់ “មីន 72.A”។ ជនរងគ្រោះរងរបួសបែកកែងជើងខាងស្តាំ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលអាចឈានដល់ការវះកាត់ទៀតផង។

ក្រោយពីក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបឋម នៅមណ្ឌលសុខភាពស្រុកសំឡូត ពេលនេះជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តហើយ៕

RELATED ARTICLES