Wednesday, April 24, 2024
Homeតារាខ្មែរពេជ្រ សិរីរ័ត្ន បង្ហាញមុខតាបារាំង ជាឪពុកកូនទាំង២របស់នាង?

ពេជ្រ សិរីរ័ត្ន បង្ហាញមុខតាបារាំង ជាឪពុកកូនទាំង២របស់នាង?

ពេជ្រ សរីរ័ត្ន ដែលធ្លាប់ត្រូវគេរិះគន់ថា មានកូន២អត់ប្តីនោះ ស្រាប់តែពេលនេះ ធ្វើឱ្យអ្នកសិល្បៈរួមអាជីពស្រឡាំងកាំងមិនតិចទេ ព្រោះថា តារាដែលមានដើមទ្រូងទ្រលុកទ្រលន់រូបនេះ បានបង្ហាញភាពស្និទ្ធស្នាលគ្នាប្លែកជាមួយតាបារាំងម្នាក់ ហើយនាងបានហៅបុរសនោះ ថា “បណ្តូលចិត្ត (Honey) ទៀតផង។

អ្នកសិល្បរួមអាជីពមួយចំនួន​ បានសួរពេជ្រ សិរីរ័ត្ន ថា តើតាបារាំងនោះជាប្តីរបស់នាងពិតមែន ឬយ៉ាងណា? តែអតីតសង្សារលោកគង់ វិសាល រូបនេះ មិនប្រាប់ចម្លើយចំទេ គ្រាន់តែថា មើលតែរូបទៅដឹងហើយ។

ការបញ្ចោញរូបភាពកៀកកើយជាមួយតាបារាំងរបស់ពេជ្រ សិរីរ័ត្ន នៅពេលនេះ ដើម្បីជាការតបទៅមនុស្សមួយចំនួនដែលហៅ សិរីរ័ត្ន ថា “តារាមានកូនអត់ប្តី” ទើបធ្វើឱ្យសិរីរ័ត្ន លេងមួយក្បាច់តបទៅអ្នកពូកែដៀមដាមនាង តាមរយៈការឱបរឹតតាបារាំង ដូចគូស្នេហ៍។

ប៉ុន្តែយ៉ាងណា អ្នកស្និទ្ធពេជ្រ សិរីរ័ត្ន បានឱ្យដឹងថា តាបារាំង ដែលឱបសិរីរ័ត្ន នោះ មិនមែនជាឪពុករបស់កូនប្រុស-ស្រីរបស់នាងទាំង២ឡើយ ហើយការដែលសិរីរ័ត្ន ហៅ តាបរទេសនោះថា ជា (Honey) នៅពេលនេះ គ្រាន់តែជាការបន្លំភ្នែកលាក់បាំងប្តីពិតនៅក្រោយខ្នងប៉ុណ្ណោះ។

ប្រភពបានឱ្យដឹងថា ឪពុកកូនទាំង២របស់ សិរីរ័ត្ន គឺជាអ្នកជំនួញវ័យក្មេង ដែលពួកគេមានគម្រោងរៀបការជាមួយគ្នា កាលពីឆ្នាំ២០១៧ តែត្រូវបរាជ័យវិញ ដោយភរិយាបុរសនោះប្រឆាំង។ ប៉ុន្តែសិរីរ័ត្ន ធ្លាប់អះអាងថា ប្រុសឈ្មោះសុខា នោះ គ្រាន់តែជាក្មួយរបស់នាងទៅវិញ៕

RELATED ARTICLES