Saturday, April 20, 2024
Homeតារាខ្មែរពេជ្រ សោភា ប្រតិកម្មនឹងពេទ្យសត្វមួយកន្លែង លួចយកឆ្មារជាទីស្រលាញ់ ឲ្យឆ្មារក្លែងក្លាយមកនាងវិញ

ពេជ្រ សោភា ប្រតិកម្មនឹងពេទ្យសត្វមួយកន្លែង លួចយកឆ្មារជាទីស្រលាញ់ ឲ្យឆ្មារក្លែងក្លាយមកនាងវិញ

ពេជ្រ សោភា បានឱ្យដឹងថា ប៉ុន្មានថ្ងៃមុននេះ នាងមានអារម្មណ៍មិនល្អឡើយ ព្រោះឆ្មាជាទីស្រលាញ់របស់នាង ឈ្មោះ “ម៉ាប់ៗ” ដែលឈឺជើង យកទៅឱ្យពេទ្យសត្វព្យាបាល គេឱ្យទុក១យប់ ស្រាប់តែស្អែកឡើងគេយកឆ្មាផ្សេងមកឱ្យ ដែលមានសម្បុរដូចគ្នាបេះបឹទ ទើបធ្វើឱ្យនាងខកចិត្តរហូតដេកមិនលក់ ព្រោះតែនឹកឆ្មាសំណព្វចិត្តរបស់នាងខ្លាំងពេក។

ពេជ្រ សោភា រៀបរាប់ទាំងស្រងូតស្រងាត់ថា “ឆ្មាខ្ញុំហ្នឹង អាយុ២ឆ្នាំ វានៅជាមួយខ្ញុំតាំងពីតូចម៉្លេះ។ ប៉ុន្មានថ្ងៃមុនហ្នឹង វាឈឺជើងតែបន្តិចទេ ខ្ញុំក៏បានយកវាទៅពេទ្យសត្វ គេឱ្យដាក់ទុកនៅហ្នុង១យប់។ ដោយសារខ្ញុំរវល់ខ្លាំងពេក ទើបឱ្យគេទៅយកជំនួស ស្រាប់តែយកមកដល់ មិនមែនជា“អាម៉ាប់ៗ” របស់ខ្ញុំទេ ទោះជាសម្បុរវាដូចគ្នាក៏ដោយ តែខ្ញុំដឹង១០០% ថាមិនមែនឆ្មាហ្ស៊ីនរបស់ខ្ញុំទេ។ មូលហេតុដែលខ្ញុំច្បាស់អ៊ីចឹង ព្រោះឆ្មាខ្ញុំពិត ឱ្យតែខ្ញុំមកដល់ផ្ទះ ស្រែកហៅថា “អាម៉ាប់ៗ” គឺទោះជាវានៅលើដំបូលផ្ទះ ក៏ស្ទុះមកដែរ តែឆ្មាទើបយកមកនេះ ទោះជាស្រែកហៅយ៉ាងណា ក៏វានៅតែស្ងៀមដែរ។  និយាយទៅ ខុសទាំងសំឡេង និងចរិត អ៊ីចឹងខ្ញុំច្បាស់ថា មិនមែនជាឆ្មាខ្ញុំទេ ហើយពេលទំនេរបន្តិច ខ្ញុំនឹងទៅជួបគ្រូពេទ្យសត្វហ្នឹង ចង់សួរថា ម៉េចបានយកឆ្មាក្លែងក្លាយឱ្យខ្ញុំអីចឹង ?”។

ពេជ្រ សោភា ថា ឆ្មា “អាម៉ាប់” របស់នាងនោះ គឺធ្លាប់ឈឺដាក់នៅពេទ្យ១យប់ អស់១៧០ដុល្លារ អ៊ីចឹងគ្រាន់តែអាម៉ាប់នៅជាមួយនាង ២ឆ្នាំនេះ គឺថ្លៃចូលពេទ្យអស់ជាង១ពាន់ដុល្លារទៅហើយ។ ប៉ុន្តែយ៉ាងណា នាងនៅតែចង់បានឆ្មាហ្ស៊ីនរបស់នាងមកវិញ មិនមែនយកឆ្មាក្លែងក្លាយឱ្យនាងអ៊ីចឹងទេ គឺនាងនឹកឆ្មាអាម៉ាប់ៗ។

ការអាឡោះអាល័យចំពោះសត្វឆ្មាជាទីស្រលាញ់ ដែលបាត់នៅផ្ទះពេទ្យសត្វ របស់តារាចម្រៀងពេជ្រ សោភា នៅពេលនេះ ចំពេលដែលមនុស្សមួយចំនួន បានខ្លាចសត្វឆ្មា  និងឆ្កែ ក្រោយមានព័ត៌មានថា សត្វនេះបានខាំម្ចាស់របស់វា បណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់ ទើបពេលនេះ នៅតាមវត្តអារាម គេយកឆ្មាទៅពន្លែងចោលឡើងគរគ្នា។

ប៉ុន្តែពេជ្រ សោភា បានយល់ខុសពីនេះ ដោយនាងថា សត្វទាំង២គួរឱ្យស្រលាញ់សម្រាប់នាង ហើយគ្រាន់តែ យកវាទៅចាក់វ៉ាក់សាំង គឺជាការស្រេច។ ចំពោះឆ្មាម៉ាប់ៗរបស់សោភា វិញ នាងថា ធ្លាប់ខាំដៃនាងមានសម្លាករហូតមកដល់ពេលនេះនៅឡើយ ព្រោះនាងលេងវាឈឺៗពេក តែនាងគ្មានបារម្ភខ្លាចកើតជំងឺអីទេ ព្រោះនាងបានចាក់វ៉ាក់សាំងឱ្យឆ្កែឆ្មារបស់នាងយ៉ាងទៀងទាត់៕

RELATED ARTICLES