Thursday, April 25, 2024
Homeព័ត៌មានជាតិព័ត៌មានបឋម!!! នារីខារ៉ាអូខេ "ជុំមិត្ត" ត្រូវឃាតកររំលោភសម្លាប់ក្នុងផ្ទះសំណាក់

ព័ត៌មានបឋម!!! នារីខារ៉ាអូខេ “ជុំមិត្ត” ត្រូវឃាតកររំលោភសម្លាប់ក្នុងផ្ទះសំណាក់

ខេត្តតាកែវ ៖ នៅវេលា១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែនារីបម្រើការខារ៉ាអូខេម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះសំណាក់មួយ “ប៉ាអ៊ី ម៉ាក់អ៊ី” ស្ថិតភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

នារីរងគ្រោះដែលស្លាប់ក្នុងផ្ទះសំណាក់ខាងលើ មានឈ្មោះឃិន ចន្តា មានអាយុ២១ឆ្នាំ ស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរនារីខារ៉ាអូខេ នៅហាង “ជុំមិត្ត”។

តាមប្រភពបានឲ្យដឹងថា កាលពីវេលាម៉ោង១២អាធ្រាត្រ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ឈានចូលថ្អៃទី០៤ ខែមីនា ឆ្នាំ២០១៩ គេបានឃើញបុរសម្នាក់ (ប្រុសស្នេហ៍) បានដឹកនារីរងគ្រោះមកចូលដេកផ្ទះសំណាក់ “ប៉ាអ៊ី ម៉ាក់អ៊ី” បន្ទប់លេខ២០៤។ លុះចូលបានប្រហែលជាជាង១ម៉ោង បុរសរូបនោះបានចេញទៅក្រៅ ដោយមិនដឹងថា មានការអីនោះទេ ក៏បាត់តាំងពីពេលនោះមក។

ប្រភពបានបន្តថា លុះដល់ព្រឹកថ្ងៃកើតហេតុ អ្នកបម្រើត្រូវបោសជូតសម្អាតបន្ទប់ ពេលបើកទ្វារចូលទៅបន្ទប់២០៤នោះ ស្រាប់តែឃើញនារីរងគ្រោះបានដេកស្លាប់អាក្រាតកាយយ៉ាងអាណោចអាធ័មបំផុត។

យ៉ាងណា មកទល់នឹងពេលនេះ កម្លាំង​ជំនាញ​នគរបាល ព្រះរាជអាជ្ញា​រង គ្រូពេទ្យ និង​អាជ្ញា​ធរ​ភូមិ-ឃុំ បាន​​​ចុះ​ពិ​និត្យ កំពុងធ្វើកោសល្យវិច័យសាកសព។ ហើយបើតាមមន្ត្រីជំនាញ បានសន្និដ្ឋានថា នារីរងគ្រោះអាចត្រូវជនសង្ស័យចាប់រំលោភ រួចវាយបំបាក់កសម្លាប់ចោល។

អ្នកសារព័ត៌មានយើងនឹងផ្សាយព័ត៌មានលម្អិត ករណីឃាតកម្មលើនារីខារ៉ាអូខេ “ជុំមិត្ត” នេះ នៅពេលក្រោយ៕

RELATED ARTICLES