Friday, March 29, 2024
Homeតារាខ្មែរព្រាប សុវត្ថិ កើបលុយពី “ឋានព្រះឥន្ទ” ១បទ ១ពាន់ដុល្លារ

ព្រាប សុវត្ថិ កើបលុយពី “ឋានព្រះឥន្ទ” ១បទ ១ពាន់ដុល្លារ

គេថា  “ខ្ញីចាស់កាន់តែហិរ” “គឺមិនខុសមែន ទោះជាព្រាប សុវត្ថិ មានវ័យជ្រេបន្តិចមែន តែតារាជើងចាស់របស់ហង្សមាស រូបនេះ កាន់តែត្រូវប៉ាន់ទាំងទីផ្សារចម្រៀងក្នុងនិងក្រៅស្រុក។

ជាក់ស្តែងដូចជាកាលពីថ្ងៃទី14 ខែមីនា នេះ ព្រាប សុវត្ថិ បានលេចមុខក្នុងកម្មវិធីសម្ពោធទ្រង់ទ្រាយធំ “ឋានព្រះឥន្ទ” នៅខេត្តកំពត នោះ ព្រាប សុវត្ថិ ដែលច្រៀងក្នុងកម្មវិធីនេះជាលើកទី3 ជាប់ៗគ្នា ដែលក្នុងការច្រៀង1លើក លោកច្រៀង4បទ ស៊ីថ្លៃដល់ទៅ4ពាន់ដុល្លារ មានន័យថា 1បទ 1ពាន់ដុល្លារ ហេតុនេះហើយបានជាតារារួមអាជីពជាច្រើននៅតែចាត់ទុកថា ព្រាប សុវត្ថិ ជាតារាដែលមានតម្លៃខ្លួនខ្ពស់ជាងគេដដែល។

ការលេចមុខកើបលុយនៅ “ឋានព្រះឥន្ទ” របស់ព្រាប សុវត្ថិ នៅពេលនេះ គឺកៀកថ្ងៃដែលកំពូលតារាចម្រៀងរូបនេះ ត្រៀមដឹកដៃកូនប្រុសទាំង3 ចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិក រយៈពេល1ខែកន្លះ ដែលនឹងឡើងយន្តហោះនៅថ្ងៃទី21 ខែមីនា ខាងមុខនេះហើយ។

ព្រាប សុវត្ថិ បានឱ្យដឹងថា តាមពិត លោកគួរតែសម្រាកថែទាំសុខភាព ដើម្បីយកកម្លាំងទៅច្រៀងសម្តែងនៅអាមេរិក តែលោកថា ទាន់ឱកាសនៅមាន អ៊ីចឹងគួរតែប្រឹងរកលុយឱ្យហើយទៅ ក៏ល្អដែរ។

ព្រាប សុវត្ថិ បន្តថា ការច្រៀងសម្តែងក្នុងកម្មវិធី “ឋានព្រះឥន្ទ” នោះ ក្រៅពីចង់បានលុយ គឺលោកយល់ថា នេះជាគម្រោងល្អមួយ ដែលគួរតែរួមគ្នាបំផុស ហើយលោកបានច្រៀងឱ្យកម្មវិធីនេះជាលើកទី3ហើយ បន្ទាប់ពីនៅខេត្តប៉ោយប៉ែត និងបាត់ដំបង។

ព្រាប សុវត្ថិ បន្ថែមថា លោកគាំទ្រចំពោះក្រុមហ៊ុនដែលទិញដីស្រែទំនេររបស់ពលរដ្ឋ ដោយរៀបចំដាំដុះជាចម្ការទុរេន ចម្ការដូងក្រអូប និងចម្ការបឺរ ហើយពុះជាហិកតារៗលក់ជូនប្រជាជននៅពេលនេះ។

ចំណែកលោកហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង “ឋានព្រះឥន្ទ” បានឱ្យដឹងថា វត្តមានរបស់លោកព្រាប សុវត្ថិ កាលពីថ្ងៃទី14 ខែមីនា នោះ គឺពិតជាទាក់ទាញពលរដ្ឋច្រើនណាស់ ចំពោះគម្រោងថ្មីនៅខេត្តកំពត នេះ ហើយបានធ្វើឱ្យអចលនទ្រព្យកូនកាត់មួយនេះ មានអ្នកទិញកក់ច្រើនសម្រាប់ចម្ការធុរេន ទោះជាចម្ការធុរេន ស្ថិតនៅតំបន់ថ្លៃ ត្រូវបានលក់1ឡូតិ៍ (1ហិកតារ) 45000ដុល្លារក៏ដោយ។

គួរបញ្ជក់ថា ព្រាប សុវត្ថិ នឹងរួមដំណើរជាមួយកូនប្រុសទាំង3 រួមមាន សុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ និងក្រុមភ្លេង ឡើងយន្តហោះចេញទៅច្រៀងនៅអាមេរិក នៅថ្ងៃទី21 ខែមីនា ដែលតាមគម្រោងតារាចម្រៀងហង្សមាស រូបនេះ ច្រៀងរយៈពេល1ខែកន្លះ ទើបវិលវិញនៅចុងខែឧសភា ឆ្នាំ2019៕

RELATED ARTICLES