Saturday, April 20, 2024
Homeព័ត៌មានជាតិមិននឹកស្មានចឹងសោះ ហៅទាំងសន្តិសុខផ្លោះរបង គាស់ទ្វារទៀត ទើបដឹងរឿង

មិននឹកស្មានចឹងសោះ ហៅទាំងសន្តិសុខផ្លោះរបង គាស់ទ្វារទៀត ទើបដឹងរឿង

ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញ បែរជាមានគំនិតខ្លីធ្វើសកម្មភាពអារកសម្លាប់ខ្លួន នៅលើគ្រែដេករបស់ខ្លួន និងត្រូវបានមិត្តភក្តិរួមការងារ ចូលទៅប្រទះឃើញស្លាប់នៅក្នុងបន្ទប់ ទាំងស្នាមអារកឈាមហូរឡើងកកទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់សម្រាកក្នុងឃ្លាំងមួយ ស្ថិតក្នុងបរិវេណ ទល់មុខរោងចក្រ សឺពីយ៉ា ខេមបូឌែ ហ្គាមេន ដែលមានទីតាំងស្ថិតនៅតាមផ្លូវលំ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ។

សាកសពបុរសខាងលើ មិនទាន់ស្គាល់ឈ្មោះនៅឡើយ គ្រាន់តែដឹងថា ជាជនជាតិចិន ស្នាក់នៅក្នុងបន្ទប់ឃ្លាំងផ្ទុកអីវ៉ាន់របស់រោងចក្រ សឺពីយ៉ា។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កន្លែងឃ្លាំងស្តុកអីវ៉ាន់រោងចក្រខាងលើ ជនរងគ្រោះស្នាក់នៅគ្នា២នាក់ ហើយកាលពីយប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ជនជាតិចិនម្នាក់ មិនបានស្នាក់នៅជាមួយឡើយ រវល់តែទៅផ្ទះសង្សារពេញ១ថ្ងៃ ហើយព្យាយាមទូរស័ព្ទ មកជនរងគ្រោះដែរ តែមិនលើកទទួល ឆាតក៏មិនឆ្លើយតប។ រហូតមកដល់យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ បុរសជនជាតិចិនម្នាក់ ដែលជាមិត្តរួមការងារ និងស្នាក់នៅជាមួយជនរងគ្រោះ បានត្រឡប់មកដល់រោងចក្រវិញ រួចក៏ដើរទៅឃ្លាំងកន្លែងដេកសម្រាកនោះ តែត្រូវបានជាប់សោ ទើបព្យាយាមទូរស័ព្ទរកជនរងគ្រោះឱ្យបើកទ្វារដែរ តែមិនលើក ទើបហៅសន្តិសុខមកជួយផ្លោះរបងចូល ហើយគាស់ទ្វារចូលក្នុងបន្ទប់ ស្រាប់តែចូលទៅដល់ ទើបប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែ ដោយមានស្នាមអារកឈាមហូរកកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចគ្រប់ជំនាញបានត្រួតពិនិត្យករណីខាងលើ ហើយបាននាំជនចិនប្រមាណ៣នាក់ យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលភ្លាមៗផងដែរ ដោយមានអ្នកបកប្រែភាសាចិនខាងលើផងដែរ។

ចំណែកឯសាកសព ជនជាតិចិនខាងលើ ត្រូវបានជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការចូលរួមជាមួយជំនាញចក្ខុរាជធានីភ្នំពេញ ចុះពិនិត្យ និងធ្វើកោសល្យវិច័យសពផងដែរ តែពុំទាន់បញ្ជាក់ថា ជាករណីឃាតកម្ម ឬជាករណីអត្តឃាតនៅឡើយ។

សាកសពជនជាតិចិនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យនឹងជំនាញ ពិនិត្យសាកសពរាជធានីភ្នំពេញ យកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំតំណាងស្ថានទូត និងក្រុមគ្រួសារមកទទួលយកទៅចាត់ចែងបន្ត៕

RELATED ARTICLES