Friday, March 29, 2024
Homeព័ត៌មានជាតិម្តាយទៅរកគ្រូហោទស្សន៍ទាយ ទើបដឹងច្បាស់... កូនប្រុសធ្វើរឿងហ្នឹងបាត់

ម្តាយទៅរកគ្រូហោទស្សន៍ទាយ ទើបដឹងច្បាស់… កូនប្រុសធ្វើរឿងហ្នឹងបាត់

ខេត្តរតនៈគីរី ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយសារយុវជនម្នាក់ ត្រូវក្រុមគ្រួសារអះអាងថា បានកើតមានអារម្មណ៍រវើរវាយ អស់រយៈពេល៧ថ្ងៃមកហើយ ចុងក្រោយ បានទាញយកកាំបិតប៉័ងតោអារកសម្លាប់ខ្លួននៅក្នុងបន្ទប់ដេក បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ និងត្រូវស្ត្រីជាម្តាយអះអាងថា មូលហេតុមកពីកូនប្រុសរបស់គាត់ដើរជាន់ពែគេ កើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់របស់ជនរងគ្រោះ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។

យុវជនគំនិតខ្លី មានឈ្មោះឆែម សែន អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីឪពុកម្តាយរបស់យុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា រយៈពេលប្រមាណ២ខែមុននេះ កូនប្រុសគាត់បានចេញទៅស៊ីឈ្នួលធ្វើឱ្យផ្ទះឱ្យគេ នៅស្រុកវ៉ើនសៃ លុះពេលត្រឡប់មកផ្ទះវិញ បានប្រមាណ៧ថ្ងៃប៉ុណ្ណោះ ក៏ចាប់ផ្តើមកើតមានអារម្មណ៍រវើរវាយ និយាយស្តីលេងដឹងខុសត្រូវ រហូតដល់គាត់នឹកបារម្ភ ក៏ទៅរកគ្រូហោទស្សន៍ទាយមើល ទើបគ្រូទាយបានប្រាប់ថា កូនប្រុសរបស់គាត់ដើរជាន់ពែរបស់អ្នកស្រុកវ៉ើនសៃ ដែលបានសែនព្រេនរួចហើយ ទើបធ្វើឱ្យកូនគាត់ធ្លាក់ខ្លួនឈឺបែបនេះ។

ប្រភពបានបញ្ជាក់ថា លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែកូនប្រុសរូបនេះបានយកកាំបិតប៉័ងតោ អារកខ្លួនឯងក្នុងបន្ទប់ដេករបស់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័ម ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យអស់រយៈពេលជាង២ម៉ោង ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានយកកាំបិតប៉័ងតោអារកសម្លាប់ខ្លួនឯងពិតប្រាកដមែន។

សាកសពយុវជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES