Friday, March 29, 2024
Homeព័ត៌មានជាតិលុយ២មុឺនដុល្លារ របស់ធនាគារអេសុីលីដា ត្រូវបានយុវជននេះលួច

លុយ២មុឺនដុល្លារ របស់ធនាគារអេសុីលីដា ត្រូវបានយុវជននេះលួច

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាពលួចបន្លំយកលុយពីក្នុងធនាគារ ចំនួន២ម៉ឺនដុល្លារ និងព្យាយាមរត់គេចខ្លួន ប៉ុន្តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចធនាគារអេស៊ីលីដា សាខាខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនសង្ស័យដែលធ្វើសកម្មភាពលួចលុយធនាគារ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសោម មួយហ៊ាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះជួល ស្ថិតកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះសោម មួយហ៊ាង ធ្វើឡើង បន្ទាប់ពីកម្លាំងអាវុធហត្ថ បានទទួលពាក្យបណ្តឹងពីឈ្មោះជន គុណថា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ រស់នៅភូមិសំរោងស្នោ ឃុំសំរោង ក្នុងស្រុកឯកភ្នំ (តំណាងដើមបណ្តឹង) ដោយចោទប្រកាន់ជនសង្ស័យខាងលើ ថាបានលួចលុយពីក្នុងធនាគារ ចំនួន២ម៉ឺនដុល្លារ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញអាវុធហត្ថខេត្តបាត់ដំបង បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសោម មួយហ៊ាង ដើម្បីនាំយកមកសាកសួរ ព្រមទាំងដកហូតបានប្រាក់ដុល្លារ ចំនួន២ម៉ឺនដុល្លារផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី៕

RELATED ARTICLES