Friday, April 19, 2024
Homeព័ត៌មានជាតិ១យប់១ថ្ងៃ ទើបដឹងគ្រូទាយនេះជួបរឿងហ្នឹង ភ្ញាក់ផ្អើលខ្លាំងណាស់

១យប់១ថ្ងៃ ទើបដឹងគ្រូទាយនេះជួបរឿងហ្នឹង ភ្ញាក់ផ្អើលខ្លាំងណាស់

ភ្នំពេញ ៖ ស្ត្រីជាគ្រូទាយម្នាក់ បានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន អស់រយៈពេល៧ថ្ងៃមកហើយ ដោយគ្មានអ្នកណាម្នាក់បានដឹងទាល់តែសោះ លុះដល់ធុំក្លិនស្អុយ ទើបអ្នកជិតខាងនឹកឆ្ងល់នាំគ្នាដើររកមើល ទើបដឹងថា ស្ត្រីជាគ្រូទាយដេកស្លាប់នៅក្នុងផ្ទះ ទាល់តែសាកសពស្អុយរលួយ និងមានដង្កូវចោះប៉ុនៗកូនដៃទៅហើយ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះ លេខ៤៦E3 ជាន់ទី៣ ក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។

ស្ត្រីរងគ្រោះដែលដេកស្លាប់ រហូតដល់សពស្អុយរលួយ មានឈ្មោះដួង ពុទ្ធា អាយុ៤៩ឆ្នាំ ជាស្ត្រីមេម៉ាយ មានមុខរបរជាគ្រូទាយបៀរ នៅផ្សារកណ្តាល សព្វថ្ងៃស្នាក់នៅតែម្នាក់ឯងនៅផ្ទះកើតហេតុខាងលើ។ ស្ត្រីរងគ្រោះមានកូនចំនួន៣នាក់ (ប្រុស២ ស្រី១) តែរស់នៅរៀងៗខ្លួន មិននៅជុំគ្នាទេ។

តាមប្រភពពីអ្នករស់នៅក្បែរខាង បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់ចេះតែធុំក្លិនស្អុយចម្លែក១យប់១ថ្ងៃទៅហើយ និងចេះតែឆ្ងល់ថាជាក្លិនអ្វី។ ទើបតែថ្ងៃកើតហេតុខាងលើនេះ គាត់បានបបួលអ្នកជិតខាងផ្សេងទៀត ដើររកមើល ស្រាប់តែពេលមកដល់ផ្ទះកើតហេតុខាងលើ មានភាយក្លិនស្អុយចេញមកក្រៅកាន់តែខ្លាំង សង្ស័យក៏អើតមើល ស្រាប់តែឃើញសាកសពស្ត្រីរងគ្រោះបានដេកស្លាប់នៅក្នុងផ្ទះ មានដង្កូវចោះប៉ុនៗកូនដៃទៅហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យបានចុះមកដល់ ក៏ចូលមិនបានដោយសារចាក់សោពីខាងក្នុង។

ក្រោយមក ក៏មានបុរសម្នាក់ដែលរស់នៅជិតខាង បានផ្លោះទៅវ៉ៃកញ្ចក់ទ្វារផ្ទះរបស់ស្ត្រីរងគ្រោះលូកដៃបើកកន្លឹះ ចូលក្នុងផ្ទះកើតហេតុខាងលើ រួចដើរមកទ្វារខាងក្រោយ ក៏ចាក់សោឱ្យសមត្ថកិច្ចចូលមកពិនិត្យ ទើបដឹងថា្រ ស្តីខាងលើពិតជាដេកស្លាប់ដោយសារតែគាំងបេះដូងពិតប្រាកដមែន ដោយស្លាប់រយៈពេល៧ថ្ងៃមកហើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពឱ្យ ទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសង្កែ៕

RELATED ARTICLES