Wednesday, April 24, 2024
Homeកីឡាអន្ដរជាតិN’Kolo Kante ទទួលបានប្រាក់ឈ្នួលថ្លៃជាងគេ នៅ Chelea

N’Kolo Kante ទទួលបានប្រាក់ឈ្នួលថ្លៃជាងគេ នៅ Chelea

យោងតាមរបាយការណ៍របស់ Financial Fair Play (FFP) ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្លឹបបាល់ទាត់តោខៀវ Chelsea ស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៤ បន្ទាប់ពីក្លឹបបិសាចក្រហម Man Utd, Man City និង Liverpool ដែលបានចំណាយប្រាក់ឈ្នួលលើកីឡាករច្រើនជាងគេ នៅក្នុងក្របខណ្ឌអង់គ្លេសប្រឺមីញេលីក។

កីឡាករ N’Kolo Kante (Photo : Sky Sport)

របាយការណ៍ដដែលនោះ បានឱ្យដឹងទៀតថា ក្នុងចំណោមកីឡាករទាំង២៣នាក់ ខ្សែបម្រើសញ្ជាតិបារាំង N’Kolo Kante ទទួលបានប្រាក់ឈ្នួលថ្លៃជាងគេបំផុត គឺ៣៨ម៉ឺនដុល្លារ ក្នុង១សប្តាហ៍ ក្រោយពីទទួលបានកុងត្រាថ្មីរហូតដល់ឆ្នាំ២០២១។

ខ្សែប្រយុទ្ធ Gonzalo Higuain ដែលទើបតែផ្លាស់មកពី Juventus ឈរលំដាប់លេខ២ ទទួលបានប្រាក់ឈ្នួល៣៥ម៉ឺនដុល្លារ ក្នុង១សប្តាហ៍ ខណៈដែលខ្សែបម្រើឆ្នើម Eden Hazard ទទួលប្រាក់ឈ្នួលបានត្រឹមតែជាង២៥ម៉ឺនដុល្លារ នាំមុខកីឡាករចាំទី Kepa ដែលទទួលបានប្រាក់ឈ្នួលត្រឹមតែ២៥ម៉ឺនដុល្លារ។

កីឡាករ N’Kolo Kante (Photo : Sky Sport)

ក្លឹប Chelsea បានចំណាយលុយជាង៣លានដុល្លារ ក្នុង១សប្តាហ៍ សម្រាប់កីឡាករទាំង២៣រូប ចាប់ពីខែមករា ឆ្នាំ២០១៩។ ទោះបីជាក្លឹបនេះចំណាយលុយច្រើនបែបណាក្តី តែលទ្ធផលមិនសូវទទួលបានផ្លែផ្កាប៉ុន្មានទេ៕

RELATED ARTICLES