Tuesday, April 23, 2024
Homeព័ត៌មានជាតិតៃកុងស្រី ជាន់មិនដឹងល្បឿនប៉ុន្មាន... រដូកររណែលពេញផ្លូវ

តៃកុងស្រី ជាន់មិនដឹងល្បឿនប៉ុន្មាន… រដូកររណែលពេញផ្លូវ

ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង៥និង១៨នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ត្រីម្នាក់ និងមានអ្នករួមដំណើរ៦នាក់ បានបើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តដឹកទឹកកក១គ្រឿងទៀត ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់ ចំណែក៥នាក់ទៀត រងរបួសធ្ងន់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៣-៦៤ ក្បែរផ្សារត្រពាំងក្រឡឹង ត្រង់ចំណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខព្រះសីហនុ 2C-7377 បើកបរដោយឈ្មោះនី ភេទស្រី អាយុ៣១ឆ្នាំ មានលំនៅក្នុងខេត្តព្រះសីហនុ (ស្លាប់) និងមានអ្នករួមដំណើរចំនួន៦នាក់ ទី១-ឈ្មោះ ស្រីអូន ភេទស្រី៣០ឆ្នាំ មានលំនៅភូមិត្នោតថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ទី២-ឈ្មោះម៉ៃ អន ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិត្នោតថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពងធំ (ស្លាប់) ទី៣-មិនស្គាល់ឈ្មោះ ភេទប្រុស (រងរបួសធ្ងន់) ទី៤-មិនស្គាល់ឈ្មោះ ភេទស្រី (របួសធ្ងន់) ទី៥-មិនស្គាល់ឈ្មោះ ភេទស្រី (ស្លាប់) និង៦-មិនស្គាល់ឈ្មោះ ភេទប្រុស (របួសធ្ងន់)។ ចំណែករថយន្តដឹកទឹកកក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខសេរីចាស់ ក.ព៨៦៥៨ បើកបរដោយឈ្មោះភាព ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅក្នុងខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់)។

បើតាមឱ្យដឹងពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជ្រុលចង្កូតទៅបុកជាមួយរថយន្តដឹកទឹកកក ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់នឹងរបួសរដូករណែលតែម្តង។

បច្ចុប្បន្ន ជនរងគ្រោះដែលទទួលរងរបួស ត្រូវបានកម្លាំងនគរបាលដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត និងបន្តទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលបាត់បង់ជីវិត ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

រីឯរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងតាមជំនាញរួច ក៏អូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES