Friday, April 26, 2024
Homeតារាខ្មែរថៅកែមហាហង្ស ដឹកដៃតារា៥ដួង ប្រកួតបាល់ទាត់នៅថៃ ដើម្បីយកថវិកាជួយ មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា

ថៅកែមហាហង្ស ដឹកដៃតារា៥ដួង ប្រកួតបាល់ទាត់នៅថៃ ដើម្បីយកថវិកាជួយ មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា

តារាចម្រៀងនិងសម្ដែង៥ដួង រួមមាន លោកសេង រតនៈ, ភឹម តារាវិបុល, គូម៉ា, ខេម និងតុលា ត្រូវបានថៅកែផលិតកម្មមហាហង្ស លោកអ៊ិន សុភិន ដឹកនាំចេញទៅប្រកួតបាត់ទាត់នៅប្រទេសថៃ ដែលពួកគេត្រូវប្រកួតជាមួយតារាថៃ ដូចគ្នា នៅទីក្រុងបាងកក ហើយការប្រកួតបានដំណើរការ កាលពីល្ងាចថ្ងៃទី៩ ខែមេសា។

ការប្រកួតនេះតម្រូវឲ្យលក់សំបុត្រ ហើយថវិការដែលទទួលបាន គឺនឹងប្រើសម្រាប់ជួយមន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា ៥០% នៅប្រទេសថៃ និង៥០% នៅកម្ពុជា។

ថៅកែផលិតកម្មមហាហង្ស លោកអ៊ិន សុភិន បានឲ្យដឹងថា មូលហេតុដែលលោកត្រូវដឹកនាំតារាទាំង៥ដួង ទៅប្រកួតលក្ខណៈឆ្លងប្រទេស ដែលរៀបចំនៅថៃ នេះ ដោយសារតែក្រុមបាល់ទាត់របស់ថៃ បានស្នើឡើងមកកាន់ក្រុមបឹងកេត អលស្ដារ ហើយក្រុមបឹងកេត អលស្ដារ បានសហការជាមួយមហាហង្ស ដើម្បីជ្រើសរើសតារាដែលមានថ្វីជើងល្អ ចូលរួមប្រកួតមិត្តភាព ជាការស្វែងរកមូលនិធិជួយដល់សង្គម សម្រាប់ប្រទេសទាំង២។

លោកអ៊ិន សុភិន បន្ថែមថា ការប្រកួតនេះ ទោះជាចាញ់ឬឈ្នះ ក៏ក្រុមបឹងកេត អលស្ដារ របស់យើង នឹងមកប្រកួតនៅកម្ពុជា វិញម្ដង គឺក្នុងគោលបំណងដូចគ្នា ប៉ុន្តែមិនទាន់កំណត់ពេលវេលាជាក់លាក់ឡើយ។

លោកសុភិន ថា តារារបស់មហាហង្ស មាន៦រូប និងក្រុមបឹងកេត មាន៦រូប ហើយតារាដែលលោកសម្រេចចិត្តជ្រើសទៅប្រកួតនោះ គឺសុទ្ធតែកីឡាប្រចាំក្រុមពួកគេមានថ្វីជើងល្អ និងធ្លាប់មានស្នាដៃលេចធ្លោនាពេលកន្លងមកផងដែរ។ ក្រោយប្រកួតចប់ ក្រុមបាល់ទាត់ទាំង២ ក៏មានការចូលរួមការប្រគំតន្រ្ដី និងរាំលេងកម្សាន្ដជាមួយគ្នាដើ ម្បីបង្កើនមិត្តភាព។ ចំណែកលោកនឹងក្រុមកីឡាករទាំង១២រូបរបស់យើង នឹងមកស្រុកវិញ បន្ទាប់ពីការប្រកួតបញ្ចប់១ថ្ងៃ៕

RELATED ARTICLES