Tuesday, April 23, 2024
Homeព័ត៌មានជាតិនារីរូបស្រស់ ត្រូវបងប្អូន មិត្តភក្តិនិងក្រុមការងារ សោកស្តាយ កាន់ទុក្ខ ក្រោយដឹងដំណឹងជួបគ្រោះថ្នាក់ចរាចរណ៍

នារីរូបស្រស់ ត្រូវបងប្អូន មិត្តភក្តិនិងក្រុមការងារ សោកស្តាយ កាន់ទុក្ខ ក្រោយដឹងដំណឹងជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពង់ស្ពឺ ៖ ក្រោតពីទទួលដំណឹងនៃការទទួលមរណភាពរបស់ម្ចាស់ស្រីរថយន្តហាយឡែនឌ័រ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយឡានដឹកទឹកកក នៅក្បែរផ្សារត្រពាំងក្រឡឹងនោះ ក្រុមការងារក៏ដូចជាមិត្តភក្តិជាច្រើនបានសម្តែងការសោកស្តាយនិងសម្តែងមរណទុក្ខគ្រប់ៗគ្នា។

គណនីហ្វេសប៊ុកម្នាក់ឈ្មោះ ហ៊ឹម ស្រីមុំ (Him Sreymom) បានបង្ហោះសារលើទំព័រហ្វេប៊ុកថា “ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៥:១៨នាទីទៀបភ្លឺ ដោយមានបុគ្កលិករបស់កាស៊ីណូយ៉ាព័រ ឈ្មោះអ៊ាន សោភា ផ្នែកអនឡាញ ជួបគ្រោះថ្នាក់ចរាចរណ៏បានស្លាប់បាត់បង់ជីវិតនៅខេត្តកំពង់ស្ពឺ យើងខ្ញុំជាផ្នែករដ្ឋបាលរបស់កាស៊ីណូយ៉ាព័រ ហើយក៏ជាតំណាងអោយក្រុមហ៊ុនផ្ទាល់ មានការសោកស្តាយនិងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផង”។

គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Ah Lin ក៏បានបង្ហោះសារថា “បងស្រីហ៎ បងបើកភ្នែកវិញមកបានទេ បងកុំគេងយូរពេក បងប្អូនចាំបងមកញាំបាយណា បងគេងយូរចឹង អត់ល្អទេ បងថាបងចង់ទៅដើររលេងជាមួយប្អូនពេលចូលឆ្នាំ ម៉េចក៏ឥលូវបងទៅចោលប្អូនចឹង បងមករកប្អូនវិញបានទេ បងមកដើរលេងជាមួយប្អូនដូចមុនបានទេបង ខ្ញុំទទួលយកអត់បានទេ ខ្ញុំជិតសន្លប់ហើយ”។

ដោយឡែក គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Oun TyTy ក៏បានបង្ហោះសារផងដែរថា “RIP បងប្អូនល្អ សង្ឃឹមថា អែងមិនអីទេណា ឆាប់ងើបទ្បើង ហើយមករកអញវិញ មកហៅអញដូចកាលពីមុនវិញ ហេតុអីក៏ដាច់មេត្តាម្លេះ បងប្អូនល្អអើយឆាប់ក្រោកទ្បើង”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៥និង១៨នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ត្រីម្នាក់ និងមានអ្នករួមដំណើរ៦នាក់ បានបើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តដឹកទឹកកក១គ្រឿងទៀត ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់ ចំណែក៥នាក់ទៀត រងរបួសធ្ងន់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៣-៦៤ ក្បែរផ្សារត្រពាំងក្រឡឹង ត្រង់ចំណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខព្រះសីហនុ 2C-7377 បើកបរដោយឈ្មោះនី ភេទស្រី អាយុ៣១ឆ្នាំ មានលំនៅក្នុងខេត្តព្រះសីហនុ (ស្លាប់) និងមានអ្នករួមដំណើរចំនួន៦នាក់ ទី១-ឈ្មោះ ស្រីអូន ភេទស្រី៣០ឆ្នាំ មានលំនៅភូមិត្នោតថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ទី២-ឈ្មោះម៉ៃ អន ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិត្នោតថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពងធំ (ស្លាប់) ទី៣-មិនស្គាល់ឈ្មោះ ភេទប្រុស (រងរបួសធ្ងន់) ទី៤-មិនស្គាល់ឈ្មោះ ភេទស្រី (របួសធ្ងន់) ទី៥-មិនស្គាល់ឈ្មោះ ភេទស្រី (ស្លាប់) និង៦-មិនស្គាល់ឈ្មោះ ភេទប្រុស (របួសធ្ងន់)។ ចំណែករថយន្តដឹកទឹកកក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខសេរីចាស់ ក.ព៨៦៥៨ បើកបរដោយឈ្មោះភាព ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅក្នុងខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់)។

បើតាមឱ្យដឹងពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជ្រុលចង្កូតទៅបុកជាមួយរថយន្តដឹកទឹកកក ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់នឹងរបួសរដូករណែលតែម្តង។

បច្ចុប្បន្ន ជនរងគ្រោះដែលទទួលរងរបួស ត្រូវបានកម្លាំងនគរបាលដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត និងបន្តទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលបាត់បង់ជីវិត ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

រីឯរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងតាមជំនាញរួច ក៏អូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES