Saturday, April 20, 2024
Homeព័ត៌មានជាតិបុគ្គលិកធនាគារម្នាក់ ប្តីអារកសម្លាប់ រួចចងកខ្លួនឯងតាមក្រោយ

បុគ្គលិកធនាគារម្នាក់ ប្តីអារកសម្លាប់ រួចចងកខ្លួនឯងតាមក្រោយ

ភ្នំពេញ ៖ ប្តីប្រពន្ធបានកើតមានទំនាស់នឹងគ្នា រហូតដល់បុរសជាប្តីទប់ចិត្តលែងបាន ក៏យកកាំបិតអារកសម្លាប់ស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកបុរសជាប្តីបានចងកសម្លាប់ខ្លួនតាមក្រោយ បន្សល់នូវកូនស្រីម្នាក់ ទើបតែមានអាយុ៣ឆ្នាំ រស់នៅកណ្តោចកណ្តែងគ្មានទីពឹង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីយប់ ថ្ងៃអង្គារ ថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០១៩ ក្នុងផ្ទះល្វែងមួយកន្លែង ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនបង្កសម្លាប់ប្រពន្ធរួចអារកសម្លាប់ខ្លួនឯងតាមក្រោយនេះ មានឈ្មោះលឹម គឹមតូ ភេទប្រុស ឆ្នាំ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនលក់ម្រុំ មានស្រុកកំណើតនៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ចំណែកនារីរងគ្រោះជាភរិយា មានឈ្មោះផល ង្គិចស៊ីវ ភេទស្រីអាយុ២៦ឆ្នាំ មុខរបរបុគ្គលិកធនាគារ ABA មានស្រុកកំណើតនៅព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្តាល។ បច្ចុប្បន្នអ្នកទាំង២ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ដង្កោខណ្ឌដង្កោ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធ១គូនេះ តែងតែមានជម្លោះនឹងគ្នារាល់ថ្ងៃ មិនដែលមានមានថ្ងៃណាខាននោះទេ ពោលគឺរយៈពេល២ទៅ៣ខែហើយ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែបុរសជាប្តីបានយកកាបិតចុងស្រួចអារកសម្លាប់ប្រពន្ធ ហូរឈាមស្រោចខ្លួនស្លាប់លើកន្ទេលយ៉ាងអាណោចអាធ័ម។

បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ជនសង្ស័យបានធ្វើសកម្មភាពចងកសម្លាប់ខ្លួនឯងតាមក្រោយ ដោយយកខ្សែចងជាប់ចម្រឹងដែក នៅខាងក្រោយផ្ទះ។

ដោយឡែក បើតាមការឲ្យដឹងពីបងបង្កើតជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានមកលេងផ្ទះប្អូនស្រី (ជនរងគ្រោះ) ដូចសព្វដង ពេលនោះគាត់បានបើកទ្វារចូលបន្ទប់ប្អូនស្រី ក៏ឃើញមានឈាមស្រក់នៅលើឥដ្ឋ ហើយឃើញប្អូនស្រីរបស់ខ្លួនដេកស្លាប់លើកន្ទេលយ៉ាងអាណោចអាធ័ម។ គាត់ក៏បានតាមរកប្អូនថ្លៃ (ជនសង្ស័យ) ក៏ឃើញចងកសម្លាប់នៅខាងក្រោយផ្ទះទៀត។ ឃើញដូច្នេះ គាត់ក៏បានស្រែកហៅអ្នកជិតខាងម្នាក់ឲ្យជួយនិងរាយការណ៍មកសមត្ថកិច្ចចុះមកដល់កន្លែងហេតុដើម្បីពិនិត្យកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យសាកសព រួចបានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកសពឃាតកជាប្តីត្រូវយកទៅតម្កល់នៅវត្តសំបួរមាស ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យ៕

RELATED ARTICLES