Thursday, April 25, 2024
Homeតារាខ្មែរមាស សុខសោភា និងតារាល្បីៗ ជួបគ្នានៅ VIP ក្នុងកម្មវិធីសង្ក្រាន្ត

មាស សុខសោភា និងតារាល្បីៗ ជួបគ្នានៅ VIP ក្នុងកម្មវិធីសង្ក្រាន្ត

មាស សុខសោភា , សូដា នីដា , រ៉ូ លីន, សួន ចន្ថា, ឡេង មុនីរចនា , ស៊ិន ឧត្តមផល្លា, អ៊ឹង និមល, យ៉ែម សំអូន, រិន សាវ៉េត, រតនៈ ពិសិដ្ឋ និងតារាល្បីៗជាច្រើនដួងទៀត បានលេចមុខកាលពីរាត្រីថ្ងៃទី៧ ខែមេសា ក្នុងកម្មវិធីជប់លៀងរបស់បុរីវីអាយភី ដើម្បីអរអរបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។

មាស សុខសោភា ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលដែលនាងឡើងបកស្រាយចម្រៀង ទើបធ្វើឲ្យអ្នកទស្សនាឡើងណែនមកមើលការប្រគំតន្រ្ដី និងធ្វើសង្រា្កន្ដទ្រង់ទ្រាយធំនាឆ្នាំនេះ របស់បុរីវីអាយភី ។

លោកវ៉ន វណ្ណៈ អគ្គនាយកបុរីវីអាយភី បានឲ្យដឹងថា ដោយសារតែល្បឿននៃការលក់ចេញរបស់របស់បុរីវីអាយភីនៅខេត្តព្រះសីហនុ មានសន្ទុះខ្លាំង ទើបនៅរាត្រីថ្ងៃទី៧ ខែមេសា នេះ លោកសម្រេចចិត្តធ្វើពិធីជប់លៀងដល់ក្រុមការងារ និងអតិថិជនដោយភ្ជាប់ជាមួយសង្រ្កាន្ដឆ្នាំនេះផង ដើម្បីឲ្យបងប្អូនបានរាំលេងសប្បាយទាំងអស់គ្នា។ ពិធីនេះមានការចូលរួមពីអាជ្ញាធរ និងតារាល្បីៗជាច្រើនដួង ដែលបញ្ជាក់ពីការជួបជុំដ៏ធំរបស់គ្រូសាបុរីវីអាយភី។

Dj ហេរ៉ូ ដែលជាអ្នករៀបចំកម្មវិធីនោះ បានបង្ហាញភាពភ្ញាក់ផ្អើលចំពោះបុរីវីអាយភី ដែលមានសំណង់រាប់រយល្វែង ហើយសម្រាប់ការជប់លៀងនោះ មានអ្នកចូលរួមទស្សនា និងរាំលេងយ៉ាងសប្បាយរីករាយជាមួយគ្នា ខណៈ Dj ហេរ៉ូ ថា តំបន់លំនៅដ្ឋាននេះនឹងក្លាយទៅជាសេដ្ឋកិច្ចធំមួយ នាពេលខ្លីខាងមុខនេះ ព្រោះខេត្តព្រះសីហនុ គឺជាគម្រោងដ៏ធំរបស់អ្នកវិនិយោគចិន។

ដោយឡែក តារាចម្រៀងល្បីល្បាញមាស សុខសោភា វិញ ការបង្ហាញខ្លួនច្រៀងរាំគួរឲ្យទាក់ទាញក្នុងកម្មវិធីជប់លៀងរបស់លោកថៅកែបុរីវីអាយភី នៅពេលនេះ គឺមុនពេលដែលនាងត្រៀមខ្លួនចេញទៅច្រៀងសម្ដែងនៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក រយៈពេល៣ខែ ក្រោយពេលចូលឆ្នាំខ្មែរនេះ៕

RELATED ARTICLES