Friday, April 19, 2024
Homeព័ត៌មានជាតិរំលោភក្មេងស្រីបានសម្រេច បងស្រីនាងឃើញមិនទាន់លើកខោ ប្តឹងប៉ូលិសចាប់ខ្លួន

រំលោភក្មេងស្រីបានសម្រេច បងស្រីនាងឃើញមិនទាន់លើកខោ ប្តឹងប៉ូលិសចាប់ខ្លួន

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩  សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសល្មោភកាមម្នាក់ បានប្រើល្បិចល្បិចចាប់រំលោភជាបន្តបន្ទាប់។ ហេត៉ាករណ៍នេះ បានកើតឡើងនៅត្រង់ចំណុចផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ។

ជនសង្ស័យល្មោភកាមមានឈ្មោះជឿន សុខជា អាយុ៣៤ឆ្នាំ មុខរបរកម្មករ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៩ឆ្នាំប៉ុណ្ណោះ មុខរបរសិស្ស។ រវាងជនសង្ស័យនិងក្មេងស្រីរងគ្រោះ ត្រូវជាបងប្អូនសាច់ថ្លៃនឹងគ្នា។

តាមការរៀបរាប់ពីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា កន្លងមក ជនសង្ស័យធ្លាប់បានលួងលោមរូបនាង និងចាប់ស្រាតសម្លៀកបំពាក់ ធ្វើសកម្មភាពរំលោភសេពសន្ថវៈជាច្រើនដងមកហើយ ដោយជនសង្ស័យបានយកដៃរុកប្រដាប់ភេទរបស់នាង និងយកប្រដាប់ភេទមកញុលៗប៉ុណ្ណោះ។ ក្រោយធ្វើសកម្មភាពម្តងៗ ជនសង្ស័យតែងគំរាមនាងមិនឱ្យប្រាប់អ្នកណាដាច់ខាត បើមិនដូច្នោះទេ គេនឹងសម្លាប់នាងចោលមិនខាន។

ក្មេងស្រីរងគ្រោះ បានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នាងបានឡើងទៅលើផ្ទះ ស្រាប់តែលេចមុខជនសង្ស័យបានចាប់អូសដៃរបស់នាងចូលទៅក្នុងបន្ទប់ទឹក រួចគំរាមមិនឱ្យស្រែកទេ ហើយក៏ចាប់ស្រាតខោនាងចុះត្រឹមជង្គង់ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈនាងរហូតបានសម្រេច​ ចំនែកជនសង្ស័យក៏ចុះពីលើផ្ទះទៅក្រោមបាត់ទៅ។ ស្រាប់តែពេលនោះ បងស្រីរបស់នាងឈ្មោះធី ស្រីភា មកដល់ឃើញនាងស្លៀកខោស្រាតត្រឹមជង្គង់ ក៏សួរនាំ ទើបធ្វើឱ្យរូបនាងដាច់ចិត្តទម្លាយប្រាប់អស់គ្មានសល់ ហើយបងស្រីនាង និងឪពុកម្តាយបាននាំនាងទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាល។

ក្រោយពីទទួលបានបណ្តឹងនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ ជឿន សុខជា យកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរ។ ជនសង្ស័យល្មោភកាមឈ្មោះជឿន សុខជា បានឆ្លើយសារភាពមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យល្មោភកាមខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES