Thursday, March 28, 2024
Homeតារាខ្មែរវង្ស ថាណាន់ ពេញចិត្តនី មុនីនាថ "ស៊ូស្លាប់មិនធ្វើមនុស្សក្បត់"

វង្ស ថាណាន់ ពេញចិត្តនី មុនីនាថ “ស៊ូស្លាប់មិនធ្វើមនុស្សក្បត់”

តារាចម្រៀងវង្ស ថាណាន់ បានចេញ MV បទ ”ស៊ូស្លាប់មិនធ្វើមនុស្សក្បត់” ដែលបទនេះត្រូវបានម្ចាស់បទរំពឹងខ្ពស់ ដោយសម្អាងថា គ្រាន់តែចេញភ្លាមនៅលើយូធូប មានអ្នកចូលទស្សនាច្រើន ហេតុនេះហើយបានជាលោកសង្ឃឹមថា មួយបទនេះនឹងធ្វើឲ្យអាជីពចម្រៀងរបស់លោក មានការប្រែប្រួលជាមិនខាន។

អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះ ថាណាន់ បានជ្រើសយកតារាទឹកភ្នែកនី មុនីនាថ ជាតួឯកក្នុង MV របស់ខ្លួន ហើយអ្នកចម្រៀងរូបនេះថែមទាំងពេញចិត្តក្នុងការសម្ដែងចាប់ដៃជាមួយតារាទឹកភ្នែក ដែលជោគជាំទៅដោយបទពិសោធន៍នេះទៀតផង។

វង្ស ថាណាន់ ប្រាប់ថា នឹងត្រៀមចេញ MV ថ្មីៗទៀត នាពេលខាងមុខ ក្រោយមានសង្ឃឹមបទ ”ស៊ូស្លាប់មិនធ្វើមនុស្សក្បត់” នេះ តែការជ្រើសរើសដៃគូនី មុនីនាថ ទៀតឬយ៉ាងណានោះ លោកថា អាស្រ័យទៅតាមអត្ថន័យបទចម្រៀង៕

RELATED ARTICLES