Friday, March 29, 2024
Homeសន្ដិសុខសង្គមក្មេងស្ទាវ2ក្រុម បើកឆាកប្រយុទ្ធគ្នាពេលដើរលេងថ្ងៃបុណ្យអុំទូក

ក្មេងស្ទាវ2ក្រុម បើកឆាកប្រយុទ្ធគ្នាពេលដើរលេងថ្ងៃបុណ្យអុំទូក

ភ្នំពេញ : ក្មេងស្ទាវពីក្រុម ចេញពីពីដើរលេងក្នុងពិធីបុណ្យអុំទូកវិញ បានធ្វើការបើកឆាកវាយប្រហារគ្នាតាមដងផ្លូវ បណ្តាលអោយមានអ្នករងរបួសធ្ងន់និងស្រាល់ចំនួន៥នាក់។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣៨៤ កែងនិងផ្លូវ១៩៩ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ ដកហូតម៉ូតូ២គ្រឿង មានម៉ាក និចពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-6585 និងមួយគ្រឿងទៀត ម៉ាកហុងដា Beat ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GN-0164 ព្រមទាំងខ្សែក្រវ៉ាត់ និងដំថ្មមួយចំនួន។

តាមសម្តីសមត្ថកិច្ច បានអោយដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួន ក្មេងទំនើងទាំង៤នាក់នេះបាន គឺកម្លាំងសមត្ថកិច្ចបានធ្វើការសហប៉ុស្តិ ល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ខណៈពេលមកដល់ចំណុចកើតខាងលើ ក៍ស្រាប់តែប្រទះឃើញក្រុមក្មេងទំនើងចំនួន២ក្រុម មានគ្នាជាង១០នាក់ បានបើកឆាកវាយប្រហារគ្នា ឡើងប្រសាចពេញផ្លូវ ដោយម្នាក់ៗប្រដាប់ដោយដំថ្ម និងខ្សែក្រវ៉ាត់ ហើយមានអ្នកខ្លះរងរបួសសន្លប់ស្តូកស្តឹង ខ្លះរងរបួសបែកក្បាលហូរឈាមពេញខ្លួន ដោយឃើញសភាពបែបនេះ ពួកគាត់បាននាំកម្លាំងទៅឃាត់ បានបក្សពួកទាំងសង្ខាង បានគ្នា៤នាក់ ចំណែកម្នាក់ទៀតរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះ និងម៉ូតូចំនួន២គ្រឿង រួចហើយបាននាំខ្លួនយកទៅសាកសួរនៅ អធិការដ្ធានខណ្ឌចំការមន ។

នៅចំពោះមុខសមត្ថកិច្ច ពួកគេទាំងសងខាង បានឆ្លើយចោទដាក់គ្នាទៅវិញទៅមក តែដោយសារតែពួកគេមានរបួស អីចឹងហើយសមត្ថកិច្ចបានអោយក្រុមក្មេងទាំងនោះ ទៅព្យាបាលរបួសនៅសិនទើបធ្វើការសាកសួរជាក្រោយ ថាតើខាងណាជាអ្នកបង្កមុន៕

RELATED ARTICLES