Friday, March 29, 2024
Homeតារាខ្មែរDj ហេរ៉ូ មិនចេះនៅផ្ទះល្វែងក្នុងបុរី ទៅធ្វើភូមិគ្រឹះ តម្លែក្បែរ២លានដុល្លារ

Dj ហេរ៉ូ មិនចេះនៅផ្ទះល្វែងក្នុងបុរី ទៅធ្វើភូមិគ្រឹះ តម្លែក្បែរ២លានដុល្លារ

ពិធីករទូរទស្សន៍អាស៊ីអាគ្នេយ៍ លោកមុំ សារ៉េត ហៅ Dj ហេរ៉ូ បានសម្ពោធភូមិគ្រឹះដ៏ស្កឹមស្កៃ តម្លៃក្បែរ2លានដុល្លារ កាលពីរាត្រីថ្ងៃទី5 ខែមេសា ឆ្នាំ2019 នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានតារាសិល្បៈ និងភ្ញៀវជាច្រើនបានចូលរួមអបអរសាទរ។

ភូមិគ្រឹះរបស់ Dj ហេរ៉ូ សាងសង់ឡើងដោយឈើប្រណីតៗ និងមានការតុបតែងសួនច្បារដ៏គួរឱ្យទាក់ទាញ ហើយនៅរាត្រីសម្ពោធភូមិគ្រឹះរបស់លោកហេរ៉ូ នេះ គេឃើញមានការដាក់តាំងរថយន្តទំនើបម៉ាក Roll Royce តម្លៃជាង1លានដុល្លារ នៅពីមុខច្រកទ្វារផងដែរ ទើបធ្វើឱ្យភ្ញៀវជាច្រើនលាន់មាត់សរសើរថា ពិធីកររូបនេះពិតជាមានទ្រព្យមិនធម្មតាមែន បើទោះជារថយន្តនោះមិនមែនជារបស់លោកសារ៉េត ក៏ដោយ។

លោកមុំ សារ៉េត ហៅ Dj ហេរ៉ូ បានឱ្យដឹងថា លោកសុំមិនធ្វើការអត្ថាធិប្បាយពីប្រាក់ចំណាយទាំងឡាយលើការសាង់ផ្ទះនេះទេ ព្រោះខ្លាចគេថាលោកអួត។ ប៉ុន្តែជាទម្លាប់របស់លោក គឺមិនចេះរស់នៅផ្ទះល្វែងក្នុងបុរីដូចគេទេ ហេតុនេះហើយបានជាមកសាងសង់ផ្ទះដែលមានការដាំដើមឈើរម្លប់ត្រជាក់ ហើយមានសត្វមករស់នៅតាមបែបធម្មជាតិ ដោយលោកមិនបានចិញ្ចឹមឡើយ។

ពិធីកររូបនេះថា ទោះជាលោករស់នៅជាជីវិតពោះម៉ាយកូន២ជាច្រើនឆ្នាំក្តី តែលោកនៅតែមិនបាក់ទឹកចិត្តទេ គឺតស៊ូធ្វើការងារទាំងឡាយសិល្បៈ និងក្រៅសិល្បៈ រហូតដល់មានប្រាក់សង់ផ្ទះនេះឡើងដូចបំណង។

ដែយាឡែក សម្រាប់ការរកគូស្នេហ៍ថ្មីវិញ ត្រូវបាន Dj ហេរ៉ូ ថា មិនទាន់សម្លឹងមើលឃើញនារីណាជាពិសេសទេ ព្រោះស្រីស្អាតមានច្រើនពេក។

ទោះជាលោកមុំ សារ៉េត ហៅ Dj ហេរ៉ូ មិនប្រាប់ពីចំនួនទឹកប្រាក់ចំណាយសង់ភូមិគ្រឹះរបស់ខ្លួនមែន ប៉ុន្តែផ្ទះដ៏ប្រណីតនេះ Dj ហេរ៉ូ ភាគច្រើនគឺធ្វើដោយខ្លួនឯង ទាំងការតុបតែងសួន និងរបងទ្វារ ជាដើម ហើយការចំណាយទៅលើផ្ទះនោះទាំងអស់សរុប គឺទឹកប្រាក់ជាង20ម៉ឺនដុល្លារ។ ប៉ុន្តែបើបូកពីតម្លៃដីវិញផ្ទះនេះ ចូលជិត2លានដុល្លារឯណោះ តែដីនោះជាដីកេរឪពុកម្តាយរបស់លោកហេរ៉ូ ផ្ទាល់ ហេតុនេះហើយបានជាមានទីធ្លាធំទូលាយ។

កម្មវិធីជប់លៀងឡើងភូមិគ្រឹះរបស់លោកមុំ សារ៉េត រៀបចំធ្វើទទួលភ្ញៀវ80តុ តែគេឃើញភ្ញៀវចូលរួមតែជាង60តុប៉ុណ្ណោះ។ ដោយឡែក សម្រាប់តារារួមអាជីពដែលទៅអបអរសាទរលោកហេរ៉ូ វិញ មានដូចជា អ្នកនាងចន ច័ន្ទលក្ខិណា, ឌួង ហ្សូរីដា, កែវ សីហា, ណាក់ ស្រីណា, វី ជីវន្ត និងតារាជាច្រើនដួងផ្សេងទៀត៕

RELATED ARTICLES