ឱក សុគន្ធកញ្ញា សប្បាយចិត្តបងថ្លៃឧកញ៉ាជូនពរជ័យថ្ងៃចូលរោងការ ខណៈស្អែកនេះ តារា១៦ដួង ត្រៀមលេងឈុតពិសេស

0
263

មង្គលការឱក សុគន្ធកញ្ញា បានប្រព្រឹត្តឡើងហើយ ដែលនៅថ្ងៃចូលរោងនេះ រៀបចំនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានសាច់ញាតិ ក្រុមគ្រួសារទាំងសងខាង មកអបអរសាទរយ៉ាងច្រើនកុះករ។

សុគន្ធកញ្ញា និងលោកសុខលី មានទឹកមុខរីករាយខ្លាំងណាស់ នៅថ្ងៃពិសេសរបស់ពួកគេ ខណៈដែលអ្នកស្រីអ៊ិន ថាច ម្ដាយរបស់សុគន្ធកញ្ញា ក៏បានបង្ហាញទឹកមុខស្រស់ថ្លាណាស់ដែរ។

នៅថ្ងៃចូលរោងការនេះ គេឃើញថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន និងភរិយា ក៏បានមកចូលរួមអុជភ្លើងទៀនដល់មង្គលការរបស់ប្អូនប្រុសលោក និងប្អូនប្រសារផងដែរ ទើបធ្វើឲ្យសុគន្ធកញ្ញា កាន់តែរីករាយថែមទៀត។

ដោយឡែក សម្រាប់កម្មវិធីហែជំនូន និងកម្មវិធីផ្សេងៗជាច្រើនទៀត នឹងរៀបចំនៅពេលព្រឹកស្អែក ថ្ងៃទី១៦ ខែឧសភា នៅសណ្ឋាគារសុខាភ្នំពេញ ដោយគេរំពឹងថា នឹងមានតារាសិល្បកររួមអាជីពជាច្រើន នឹងទៅចូលរួមជូនពរជ័យដល់សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ជាមិនខាន។

ចំណែកតារាហង្សមាស ១៦ដួង បានហ្វឹកហាត់សម និងត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រៀមសម្ដែងឈុតពិសេស នៅក្នុងកម្មវិធីជប់លៀងមង្គលការសុគន្ធកញ្ញា នៅរាត្រីថ្ងៃទី១៦ ខែឧសភា នោះដែរ ដើម្បីអបអរសាទរដល់សុគន្ធកញ្ញា ក្នុងនោះ មានដូចជា ប៉ាច គីមមួយ ,​ ចំរើន សុភ័ក្រ , វី ឌីណែត , ឈីន រតនៈ , ម៉ង ចាន់កញ្ញា ,​ កែ សុបញ្ញា , ឈិន ម៉ានិច្ច, សុខ ស្រីនាង, ណុប បាយ៉ារិទ្ធ, វ៉ាន់ ផល្លី , គ្រី ថៃពៅ , នី រតនា , ឆន សុវណ្ណរាជ, សាយ រតនៈ, ថែល ថៃ និង នួន សុធារៈ៕