Friday, April 19, 2024
Homeកីឡាជាតិកីឡាករវង្ស ណយ រស់នៅក្នុងខ្ទមរខេករខាក អង្វរខ្យល់កុំឲ្យបោកបក់

កីឡាករវង្ស ណយ រស់នៅក្នុងខ្ទមរខេករខាក អង្វរខ្យល់កុំឲ្យបោកបក់

កីឡាករប្រដាល់ល្បីឈ្មោះ វង្ស ណយ ដែលទស្សនិកជនគាំទ្រយ៉ាងខ្លាំងពេលចេញប្រដាល់ម្តងៗទាំងនៅក្នុងស្រុកនៅក្រៅស្រុកនោះ នៅពេលនេះកីឡាកររូបនេះ បានលើកដៃសំពះទេវតា មេត្តាអាសូរដល់ខ្ទមកម្សត់ ដែលលោកនិងក្រុមគ្រួសារកំពុងរស់នៅសព្វថ្ងៃនេះ។

នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់កីឡាករវង្ស ណយ បានបង្ហោះសារកាលពីម្សិលមិញនេះ ដែលមានអត្ថន័យថា “សុំអង្វរ ព្រះឥន្ធ ជួយបង្វែរខ្យល់ កុំបោកបក់ខ្លាំងពេក ទុកអោយកូនចៅរស់បានសុខផងចុះ សាធុ សាធុ សាធុ”។

ការបង្ហោះយ៉ាងដូចនេះ បានធ្វើឲ្យអ្នកគាំទ្រខមិនអាណិតអាសូរជាខ្លាំងដល់កីឡាករវង្ស ណយ ជាខ្លាំង ដោយមានស្ត្រីម្នាក់ ដែលប្រើគណនីឈ្មោះ Sokha Heng បានខមិនថា “បងប្អូនកូនក្មួយទាំងអស់សូមមេតា យលពីរអារម្មណ៏អ្នកក្រផងចុះ គ្នាប្រកួតម្ដងបាន៥០០ឫ៦០០ បងប្អូនមានដឹងទេថា ប៉ុន្មានថ្ងៃទើបឡើងម្ដង ហើយគាត់ចំណាយលើអ្វីខ្លះ គ្មាននណាម្នាក់ចង់បែបនេះទេ សង្ឃឹមថាបងប្អូនយល សូមអគុណ”។

គួរបញ្ជាក់ថា កីឡាករវង្ស ណយ គឺជាកីឡាករល្បីឈ្មោះម្នាក់ ដែលគេតែងតែប្រើកែងនិងជង្គង់ ដើម្បីផ្តួលដៃគូ មិនថាតែនៅក្នុងស្រុក ឬក្រៅស្រុកនោះទេទទួលបានការកោតសរសើរយ៉ាងខ្លាំងពីទស្សនិកជន។ ហើយកីឡាកររូបនេះតែងតែយកថវិកាបន្តិចបន្តួចធ្វើជាអំណោយទានចែកដល់ជនក្រីក្រ និងសិស្សនុសិស្សផងដែរ៕

RELATED ARTICLES