Friday, March 29, 2024
Homeព័ត៌មានជាតិកុំចង់ខ្លាំងអាអូន... គាត់ជាស្រីទេ ប៉ុន្តែប្រដេញចាប់ទាល់តែបាន

កុំចង់ខ្លាំងអាអូន… គាត់ជាស្រីទេ ប៉ុន្តែប្រដេញចាប់ទាល់តែបាន

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ឰដៃពីស្ត្រី២នាក់ ម្តាយនិងកូនដែលកំពុងជិះម៉ូតូមួយគ្រឿង បានសម្រេចពីខណ្ឌទួលគោក រត់មកដល់ខណ្ឌដូនពេញ ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់បានម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍ឆក់ទូរស័ព្ទនេះ កើតឡើង កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សមត្ថកិច្ចនគរបាល បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនិងប្រជាពលរដ្ឋចាប់បាន មានឈ្មោះហេង សេរីវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ សាលាវិទ្យាល័យជា ស៊ីម សាមគ្គី ស្នាក់នៅសង្កាត់មានជ័យ១ ខណ្ឌមានជ័យ មានស្រុកកំណើតឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកបក្ខពួកម្នាក់ដែលរត់គេចខ្លួននោះឈ្មោះសីហា។

តាមសម្តីបុរស២នាក់ ដែលឃើញហេតុការណ៍ និងជាអ្នកដេញចាប់ជនសង្ស័យ បានឱ្យដឹងថា មុនកើតហេតុ រូបគាត់ឃើញស្ត្រី២នាក់ ម្តាយនិងកូនតូច ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៣០ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT- 4978 ជិះមកពីក្រោយ រួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនចាំម៉ាក ពីស្ត្រីពីរនាក់ម្តាយ  និងកូន បានសម្រេច ខណៈនោះរូបគាត់ទាំង២នាក់ឃើញ ក៏បានជិះម៉ូតូដេញពីក្រោយមកដល់ចំណុចជិតផ្សារថ្មី ទឹកដីខណ្ឌដូនពេញ រូបគាត់បានយកមួកសុវត្ថិភាព វាយមួយមួក បណ្តាលឱ្យជនសង្ស័យរេចង្កូតម៉ូតូទៅបុករថយន្តមួយគ្រឿង  បណ្តាលឱ្យដួល ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញ កំពុងល្បាតឃើញជួយដេញចាប់ជនសង្ស័យបានម្នាក់ ចំណែកបក្សពួកម្នាក់ទៀត រត់គេចខ្លួនបាត់ និងបានយកទូរសព្ធ័ដៃជនរងគ្រោះមួយគ្រឿង ទៅជាមួយផងដែរ។ បន្ទាប់មក សមត្ថកិច្ចខណ្ឌដូនពេញ បានប្រគល់ជនសង្ស័យទៅសមត្ថកិច្ខខណ្ឌទួលគោកវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហេង សេរីវឌ្ឍនា បានសារភាពថា រូបគេជាអ្នកបើកម៉ូតូ។ ចំណែកជនសង្ស័យជាបក្សពួក ឈ្មោះសីហា នៅអង្គុយក្រោយជាអ្នកឆក់។  ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង សួរនាំបន្ត រួចធ្វើកំណត់ហេតុបពាន្ជូទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនិតិវិធី។ ចំណែកជនរងគ្រោះ  បន្ទាប់ពីចោរឆក់ទូរស័ព្ទបាត់ បានជិះម៉ូតូទៅផ្ទះ ដោយមិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕

RELATED ARTICLES