Friday, March 29, 2024
Homeព័ត៌មានជាតិកូនប្រសារលេងមួយក្បាច់នេះ របួស១ពូជ ម៉ែប្តឹងប៉ូលិសចាប់ខ្លួន

កូនប្រសារលេងមួយក្បាច់នេះ របួស១ពូជ ម៉ែប្តឹងប៉ូលិសចាប់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ មិនដឹងជាក្រពុលមុខពីរឿងអ្វី ក៏ស្រាប់តែកាន់កាំបិតផ្គាក់ផង និងកាំបិតចិតបន្លែផង ដេញកាប់បងថ្លៃ ប្អូនថ្លៃ និងប្អូនបង្កើតរបស់ខ្លួន បណ្តាលឱ្យរងរបួសគ្រប់គ្នា រហូតធ្វើឱ្យស្ត្រីជាម្តាយទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ចាប់ខ្លួនកូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី។

ជនដៃដល់មានឈ្មោះចាយ តូច អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះវ៉ាយ សុខា អាយុ៥៧ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់ (ជនសង្ស័យ) បានធ្វើសកម្មភាពបង្កការអុកឡុក យកកាំបិតផ្កាក់ និងកាំបិតចិតបន្លៃ គំរាមកំហែងសម្លាប់ និងបានដេញកាប់ទៅលើប្អូនថ្លៃ បងថ្លៃ ប្អូនបង្កើត រួមមាន ១-ឈ្មោះសៀក សំណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាប្អូនថ្លៃ ទី២-ឈ្មោះអួន រៀម ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវជាបងថ្លៃ និងទី៣-ឈ្មោះ ចាយ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្អូនបង្កើតទាំងអស់គ្នារស់នៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី បណ្តាលឱ្យរបួសស្រាល។

ក្រោយបង្កហេតុ និងទទួលបានបណ្តឹងសមត្ថកិច្ចបានចុះមកឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង និងដកហូតវត្ថុតាងពីជនសង្ស័យ រួមមាន កាំបិតផ្កាក់ចំនួន១ កាំបិតចិតបន្លៃចំនួន១។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES