Thursday, March 28, 2024
Homeព័ត៌មានជាតិគួរឲ្យសង្វេគបំផុត ទាំងម្តាយនិងឪពុក ស្រែកយំឱបសពកូនទាំង២

គួរឲ្យសង្វេគបំផុត ទាំងម្តាយនិងឪពុក ស្រែកយំឱបសពកូនទាំង២

ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ មានករណីរន្ធត់មួយ ដោយសារក្មេងប្រុស២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នាបាននាំគ្នាដើរទៅលេងមាត់ទឹក ស្រាប់តែរអិលធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់ទាំង២នាក់បងប្អូន គួរឱ្យសង្វេគ ទោះជាឪពុកម្តាយប្រឹងស្ទុះទៅជួយភ្លាមៗដែរ តែនៅសង្គ្រោះមិនទាន់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចបឹងទំនប់ថ្មី ភូមិគោកសំពរ ឃុំលំទង ស្រុកអន្លង់វែង។

ក្មេងរងគ្រោះទាំង២នាក់បងប្អូន រួមមាន ទី១-ឈ្មោះធៀន សុវណ្ណចាន់ធឿន អាយុ៩ឆ្នាំ និងទី២-ឈ្មោះធៀន សុវណ្ណចាន់ឌី អាយុ៥ឆ្នាំ។ ក្មេងរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានម្តាយឈ្មោះទឹន សារ៉ាត់ អាយុ៣២ឆ្នាំ ចំណែកឪពុកឈ្មោះទឹត សុឌឿន អាយុ៣៨ឆ្នាំ មុខរបរជាកសិករ។

តាមប្រភពពីឪពុកម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលពួកគាត់ទាំង២នាក់ប្តីប្រពន្ធ កំពុងជាប់ដៃធ្វើការងារក្នុងផ្ទះ កូនៗទាំង២នាក់របស់ពួកគាត់ បាននាំគ្នាដើរទៅលេងនៅកន្លែងកំពង់ទូក។ ចំណែកពួកកាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ  ស្រាប់តែមួយួសន្ទុះក្រោយ ពេលក្រឡេកទៅមើលកូនម្តងទៀត ក៏ប្រទះឃើញកូនរបស់ពួកគាត់ទាំង២នាក់ បានលង់ទឹកទៅហើយ ទើបនាំគ្នាស្រែកឆោឡោ និងស្ទុះចុះទៅជួយស្រង់កូនទាំង២នាក់ ឡើងមកលើគោក  និងនាំយកទៅសង្គ្រោះដែរ តែហូសពេលទៅហើយ បានត្រឹមរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យប៉ុណ្ណោះ។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសទាំង២នាក់បងប្អូនខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសទាំង២ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES