Saturday, April 20, 2024
Homeព័ត៌មានជាតិចាប់នាងបាន២នាក់ មានស្រោមអនាម័យ២ដែរ... ឆ្ងល់ណាស់នាងរកសុីអីពិតប្រាកដ

ចាប់នាងបាន២នាក់ មានស្រោមអនាម័យ២ដែរ… ឆ្ងល់ណាស់នាងរកសុីអីពិតប្រាកដ

ខេត្តរតនៈគិរី ៖ នារីវ័យក្មេងរូបស្រស់ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បើកប្រតិបត្តិការបង្ក្រាបចាប់ឃាត់ខ្លួន ដោយដកហូតបានថ្នាំញៀនមួយួចំនួន រួមទាំងប្រទះឃើញមានស្រោមអនាម័យទៀតផង។

ប្រតិបត្តិការបង្ក្រាបនារីរូបស្រស់ទាំង២នាក់ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចបន្ទប់លេខ១១១ សណ្ឋាគាររតនៈគិរី ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

ស្រីស្រស់ទាំង២រូប ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអោយ សាវម៉ាម ហៅអាហ្សា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះម៉ែន លីណា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ នារីសង្ស័យទាំង២នាក់ មានលំនៅក្នុងភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនារីរូបស្រស់ទាំង២នាក់ខាងលើ ពាក់ព័ន្ធនឹងករណីថ្នាំញៀននេះ បានធ្វើឡើងដោយកម្លាំងអធិការក្រុងបានលុង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត។

ប្រភពដដែលបន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន  សារធាតុញៀនចំនួន១កញ្ចប់ធំ ទម្ងន់១០,៧១ក្រាម មានទាំងសំបកថង់ ទូរស័ព្ទដៃចំនួន២គ្រឿង កាំភ្លើងប៊ិចកែច្នៃបាញ់គ្រាប់ពិត១ដើម និងជញ្ជីងថ្លឹងចំនួន១គ្រឿង ថង់ច្រក ថ្នាំញៀនមួយចំនួនធំ និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ព្រមទាំងស្រោមអនាម័យមិនទាន់ប្រើប្រាស់ចំនួន២ផងដែរ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនក្នុងខ្លួននារីវ័យក្មេងទាំង២នាក់ ជាលទ្ធផល វិជ្ជមានទាំង២នាក់។

បច្ចុប្បន្ធជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES