Friday, March 29, 2024
Homeតារាខ្មែរឆន សុវណ្ណរាជ បញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងជាមួយសុគន្ធកញ្ញា និងជូនពរឲ្យមានកូនឆាប់ៗ

ឆន សុវណ្ណរាជ បញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងជាមួយសុគន្ធកញ្ញា និងជូនពរឲ្យមានកូនឆាប់ៗ

បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីមង្គលការឱក សុគន្ធកញ្ញា តាំងពីល្ងាច រហូតមកដល់ព្រឹកនេះ លោកឆន សុវណ្ណរាជ បានបង្ហោះសារមួយ ដែលបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងរវាងលោក និងឱក សុគន្ធកញ្ញា រួមនឹងលោកអុឹង សុខលី។

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឆន សុវណ្ណរាជ បានបង្ហោះសារមួយ ដែលមានអត្ថន័យថា “ទីបំផុត ថ្ងៃដែលពួកយើងទាំងអស់គ្នារង់ចាំបានមកដល់ហើយ ហ៊ាគឺថ្នាក់ដឹកនាំ និងជាបងប្រុសដ៏ល្អ និងអស្ចារ្យម្នាក់ សម្រាប់ខ្ញុំ កញ្ញា គឺជាមិត្តរួមអាជីព និងជាបងប្អូនដ៏ល្អបំផុតម្នាក់ សម្រាប់ខ្ញុំដូចគ្នា”។

ទំព័រហ្វេសប៊ុកដែលបានបង្ហោះសារថែមទៀតថា “ថ្ងៃនេះខ្ញុំពិតជារំភើបនឹងសប្បាយចិត្តជំនួសបងប្អូនល្អទាំងពីរ ជូនពរដល់ហ៊ា និងកញ្ញា ស្រលាញ់គ្នាចាស់ព្រឹទ្ធចាស់ព្រេង មានសេចក្កីសុខសុភមង្គលក្នុងជីវិត ជាពិសេស ឆាប់មានក្មួយឲ្យពួកខ្ញុំពរឆាប់ៗណា កឺៗនឹងជេៗ ដោយការគោរពនឹងស្រលាញ់ពីប្អូនប្រុសម្នាក់នេះ ឆន សុវណ្ណរាជ”។

ការបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងនេះ គេសង្ឃឹមផងដែរ មហាជនជាច្រើននឹងលែងមានការយល់ច្រឡំ និងមានPage មួយចំនួន ឈប់Trollផងដែរ។

បើតាមប្រភពមួយ បានឲ្យដឹងថា លោកឆន សុវណ្ណរាជ កំពុងមានទំនាក់ទំនងយ៉ាងល្អជាមួយនារីម្នាក់ ឈ្មោះអរិយា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែលោកមិនដែលបង្ហាញមុខនារីម្នាក់នោះទេ។

យ៉ាងណា មហាជនជាច្រើនទទូចឲ្យលោកឆន សុវណ្ណរាជ ឆាប់បង្ហាញមុខគូស្នេហ៍ និងចូលរោងការ ដើម្បីបញ្ជប់ពាក្យចចាមអារ៉ាមទាំងឡាយ៕

RELATED ARTICLES