Friday, April 26, 2024
Homeតារាខ្មែរដឹងរឿង មាស សុខសោភា មិនអាចមកចូលរួមមង្គលការឱក សុគន្ធកញ្ញា

ដឹងរឿង មាស សុខសោភា មិនអាចមកចូលរួមមង្គលការឱក សុគន្ធកញ្ញា

មាស សុខសោភា ចេញសារសោកស្តាយដែលខកខានមិនបានចូលរួមមង្គលការឱក សុគន្ធកញ្ញា ព្រោះតែនាងជាប់ភារកិច្ចច្រៀងនិងសម្តែងនៅប្រទេសកាណាដា និងបង្ហួសទៅច្រៀងនៅអាមេរិក រយៈពេល៣ខែ។ សោភា ថែមទាមងចេញសាររៀបរាប់ពីប្រវត្តិកម្សត់រវាងនាង និងឱក សុគន្ធកញ្ញា ជាច្រើនផងដែរ។

មុននេះ ទំព័រហ្វេសប៊ុកផ្លូវការមាស សុខសោភា បានបង្ហោះសារថា “ក្នុងនាមជាមិត្តរួមការងារម្នាក់ នាងខ្ញុំពិតជាមានអារម្មណ៍ថា សោកស្តាយដែលមិនបានចូលរួមក្នុងថ្ងៃពិសេសមួយនេះ ​ហើយវាលើសពីសោកស្តាយ ប្រសិនបើនាងខ្ញុំយកអារម្មណ៍ក្នុងនាមជាបងស្រីម្នាក់​ ដែលមិនបាននិយាយពាក្យជូនពរដោយផ្ទាល់ដល់ប្អូនស្រី​ក្នុងថ្ងៃ​មង្គល ដែលមានតែម្តងក្នុងជីវិត។ បើសិនជាមានវេទមន្ត​​​ នាងខ្ញុំនឹងធ្វើវាភ្លាម ដើម្បីសម្រេចបំណងប្រាថ្នាចង់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍នេះ។

ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានរំលឹកពីប្រវត្តិតស៊ូរវាងមាស សុខសោភា និង ឱក សុគន្ធកញ្ញា ផងដែរថា “កញ្ញា​ គឺមិនត្រឹមតែជាមិត្តរួមការងារម្នាក់នោះទេ​ ថែមទាំងជាប្អូនស្រីដ៏ល្អម្នាក់របស់ខ្ញុំ។ យើងបានចែករំលែកអាថ៌កំបាំងជាច្រើន​ និងឆ្លងកាត់នូវអនុស្សាវរីយ៍សប្បាយរីករាយរួមគ្នា រាប់មិនអស់។ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ​ អំពីមេរៀនជីវិតជាអ្នកចម្រៀងនាពេលរាត្រី​ កំឡុងពេល​ដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង​ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះឱ្យយល់​ និងស្គាល់​អំពីអ្វីទៅដែលជា​ភាពសប្បាយរីករាយ lol,​ ​ ​និងការកម្សាន្តជាមួយក្រុមការងារ។ អនុស្សាវរីយ៍ដ៏​ជូចត់មិនអាចបំភ្លេចបាននោះ គឺពេលវេលាដែលកញ្ញា ​ជួយខ្ញុំផ្លាស់ប្តូរសំបកកង់របស់ខ្ញុំ​ ទាំងកណ្តាលយប់ នៅលើស្ពានជ្រោយចង្វារ នៅពេលដែលយើងចេញពីច្រៀងជាមួយគ្នា”។

ហ្វេសប៊ុកដដែលនេះ បានបង្ហោះសារជូនពរឱក សុគន្ធកញ្ញា ថា “សម្លាញ់ម្នាក់នេះ​ បងស្រីម្នាក់នេះ​ ពិតជារំភើប​​​​ ​ត្រេកអរ​ជាខ្លាំងដែលសម្លាញ់ ក៏ដូចជាប្អូនស្រីបានរកឃើញ ដៃគូជីវិត។ សូមអបអរសាទរ និងជូនពរពីចម្ងាយដល់ប្អូនស្រីកញ្ញា​ និងស្វាមី ក្នុងថ្ងៃជ័យមង្គល​ទទួលបាននៅសុខ​ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត”។

គួរបញ្ជាក់ថា មាស សុខសោភា បានចេញទៅច្រើងនៅកាណាដា ក្រោយពីបុណ្យចូលឆ្នាំខ្មែរ ដែលរួមដំណើរដោយលោក អុឹត ដារ៉ា ជាស្វាមីរបស់នាង។ កាចេញច្រៀងនៅកាណាដា លើកនេះ មិនមានបុរសកាណាដា ណាម្នាក់ ហ៊ានមកក្បែរ ឬចាប់ដៃ ឱបថើបមាស សុខសោភា បានងាយៗនោះទេ ព្រោះមានអង្គរក្សបេះដូងតាមគ្រប់ជំហាន៕

RELATED ARTICLES