Friday, April 19, 2024
Homeព័ត៌មានជាតិទូរស័ព្ទអត់លើក ប្រពន្ធទូរស័ព្ទទៅប្អូនថ្លៃ... ផ្អើលពេញផ្ទះសំណាក់

ទូរស័ព្ទអត់លើក ប្រពន្ធទូរស័ព្ទទៅប្អូនថ្លៃ… ផ្អើលពេញផ្ទះសំណាក់

ភ្នំពេញ ៖ បុរសជាមេការផ្ទះសំណាក់ម្នាក់ ត្រូវបានសាច់ញាតិ និងអ្នករួមការងារ ប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់  បង្កឱ្យមានការភ្ញាក់ផ្អើលទ្បើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់លេខ១០៣ ក្នុងផ្ទះសំណាក់យីហោ រិទ្ធីហេង តាមបណ្តោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បុរសជនរងគ្រោះខាងលើ មានឈ្មោះងិន ឆាយ អាយុ៣៨ឆ្នាំ មុខរបរមេការក្នុងផ្ទះសំណាក់កើតហេតុខាងលើ មានប្រពន្ធឈ្មោះជ្រឿន សុខា ស្រុកកំណើតនៅក្នុងភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដេកនៅក្នុងបន្ទប់ខាងលើ ដោយមិនមាននរណាម្នាក់បានដឹងថា ជនរងគ្រោះស្លាប់តាំងពីពេលណាទេ រហូតដល់ពេលកើតហេតុ ប្រពន្ធជនរងគ្រោះ បានទូរស័ព្ទរកជនរងគ្រោះជាច្រើនដង តែមិនលើក ទើបប្រពន្ធបានទូរស័ព្ទទៅប្អូនថ្លៃ និងបុគ្គលិកបម្រើការងារនៅក្នុងផ្ទះសំណាក់ ឱ្យទៅគោះទ្វារហៅ តែជនរងគ្រោះមិនមានការឆ្លើយតបសោះ ទើបសម្រេចចិត្តនាំគ្នា គាស់ទ្វារបន្ទប់មើល ស្រាប់តែឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបច្ចេកទេស រួមទាំងវេជ្ជបណ្ឌិត បានចុះពិនិត្យសាកសព បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង បណ្តាលមកពីជំងឺលើសឈាម រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

RELATED ARTICLES