Friday, April 19, 2024
Homeតារាខ្មែរនាយតាក់ស៊ី ក្រសួងមិនអនុញ្ញាតឲ្យបួសនោះទេ ព្រោះហេតុផលបែបនេះ

នាយតាក់ស៊ី ក្រសួងមិនអនុញ្ញាតឲ្យបួសនោះទេ ព្រោះហេតុផលបែបនេះ

តាមគម្រោង តារាកំប្លែង CTN នាយតាក់ស៊ី ដែលគ្រោងលាប្រពន្ធកោរសក់សាងផ្នួសអស់មួយជីវិត នៅថ្ងៃទី១៥ ខែឧសភា នេះ ត្រូវបានអាក់ខានវិញ ដោយសារក្រសួងធម្មការ និងសាសនា មិនអនុញ្ញាតឡើយ។ នេះបើតាមការអះអាងរបស់អ្នកនាងភីម។

អ្នកនាងភីម បានប្រាប់ “នគរធំ” កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ថា “គាត់ (នាយតាក់ស៊ី) គ្រោងទៅបួសនៅថ្ងៃទី១៥ ខែឧសភា ហ្នឹងមែន នៅវត្តគល់ទទឹង ខេត្តកណ្តាល តែឥឡូវបានអាក់ខានវិញហើយ ព្រោះការសុំច្បាប់ទៅក្រសួងធម្មការ និងសាសនា គាត់មិនទាន់អនុញ្ញាតឱ្យបួសពេលហ្នឹងទេ ដោយគាត់សំអាងថា ទាល់តែចេះច្រើនធម្មក្ខន្ធដែលគាត់តម្រូវសិន ទើបអាចបួសបាន។ សម្រាប់ខ្ញុំដូចជាមិនយល់សោះ ព្រោះកន្លងមក អ្នកបួស ក្រែងបួសហើយ បានទៅរៀនធម៌ ចុះម៉េចបានពេលនេះ ក្រសួងតម្រូវឱ្យរៀនធម៌ឱ្យចេះច្រើនធម្មក្ខន្ធសិនអីចឹង ? ត្រង់ហ្នឹងខ្ញុំមិនយល់ដែរ”។

អ្នកនាងភីម ថា មិនអាចកំណត់ពេលវេលាដែលស្វាមីនាងចូលសាងផ្នួសបានឡើយពេលនេះ ព្រោះនៅលើការកំណត់របស់ក្រសួងធម្មការ។ ដោយឡែក ស្វាមីរបស់នាងដែលអន្ទះសាចង់សាងផ្នូសនោះ ឥឡូវកំពុងសម្ងំនៅផ្ទះទាំងខកចិត្ត។

លោកប៉ុល សារឿង ហៅនាយតាក់ស៊ី អាយុ៤២ឆ្នាំ បានចាប់ដៃអ្នកនាងលាប សោភ័ណ្ឌ ហៅភីម អាយុ៣១ឆ្នាំ ទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះរឿង ជីវ័ន្ត អាយុ១៤ឆ្នាំ ក្រោយពេលពួកគេសាងស្នេហ៍ជាង១០ឆ្នាំ។

ពេលនេះ នាយតាក់ស៊ី ដែលមានជំងឺទឹកនោមផ្អែមជាង១០ឆ្នាំទៅហើយនោះ បានបោះបង់អាជីពកំប្លែងនៅ CTN និងបើកដៃឱ្យភរិយាអាចរកស្វាមីថ្មីបាន ព្រោះលោកបានសម្រេចចិត្តថា នឹងចូលសាងផ្នួសអស់មួយជីវិត ហើយការសាងផ្នួសកាន់តែឆាប់កាន់តែល្អ ព្រោះលោកមិនអាចទ្រាំបានទៀតទេ តែការកំណត់យកថ្ងៃទី១៥ ខែឧសភា ជាពេលវេលាកោរសក់ថ្វាយព្រះពុទ្ធសាសនានោះ ត្រូវអាក់ខានទៅវិញ ព្រោះក្រសួងមិនអនុញ្ញាត៕

RELATED ARTICLES