Saturday, April 20, 2024
Homeព័ត៌មានជាតិប្រណាំងឡានក្នុងកោះពេជ្រ អាធំបួងចង្កូតមិនទាន់ ផ្លោងចុះដៃទន្លេ

ប្រណាំងឡានក្នុងកោះពេជ្រ អាធំបួងចង្កូតមិនទាន់ ផ្លោងចុះដៃទន្លេ

ភ្នំពេញ ៖ ជនជាតិចិនប្រុស-ស្រី៤នាក់ បើករថយន្ត MAZDA ស៊េរីទំនើប១គ្រឿង ប្រដេញគ្នាជាមួយរថយន្ត CAMRY ក្នុងល្បឿន យ៉ាងលឿន រួចក៏ជ្រុលទៅបុករបងឃាំង និងដើមឈើ១ដើម បន្ទាប់មកក៏ជ្រុលធ្លាក់ចូលច្រាំងទន្លេកោះពេជ្រ បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសឡើយ។

ហេតុការណ៍ជនជាតិចិន បើកឡានប្រដេញបុកគ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានឥន្ទធនូ (កោះពេជ្រ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាក MAZDA BT50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-3139 បានបើកបរប្រដេញគ្នាជាមួយរថយន្ត១គ្រឿងទៀត ម៉ាក CAMRY ក្នុងល្បឿនយ៉ាងលឿន រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបងឃាំង និងដើមឈើ ហើយធ្លាក់ចូលទៅក្នុងដៃទន្លេកោះពេជ្រ បណ្តាលឱ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ និងបែកកង់ខាងស្តាំទៅមុខលែងរួច ប៉ុន្តែសំណាងល្អណាស់ ដែលមិនបណ្តាលឱ្យមាននរណាម្នាក់ រងរបួសនោះទេ។ ចំណែកឯភាគីរថយន្តម្ខាងទៀតមិនបានឈប់នោះទេ ហើយក៏បានបើកចេញពីកន្លែងកើតហេតុចេញទៅបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្កបានធ្វើការចរាចរជាមួយនឹងម្ចាស់ទីតាំង ដើម្បីធ្វើការសងសំណងទៅលើការខូចខាត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

RELATED ARTICLES