Friday, March 29, 2024
Homeតារាខ្មែរពេជ្រ សោភា បោះជំនួញធំ នាំយកផលិតផលពីថៃ... ថ្ងៃខ្លះ លក់ដាច់៥០០កំប៉ុងឯណោះ

ពេជ្រ សោភា បោះជំនួញធំ នាំយកផលិតផលពីថៃ… ថ្ងៃខ្លះ លក់ដាច់៥០០កំប៉ុងឯណោះ

គេធ្លាប់តែឃើញពេជ្រ សោភា កាន់ក្បាលមីក្រូឡើងច្រៀងលើឆាកតន្រ្ដី លេងក្បាច់រាំ ឡើងរង្គើឆាកនោះ ស្រាប់តែពេលនេះ តារាហង្សមាស រូបនេះ បែរជាងាកមកលក់ផលិតផលរក្សារសុខភាពដែលនាំចូលពីថៃហើយក្នុងនោះ នាងជាអ្នកគ្រប់គ្រងសម្រាប់ទីផ្សារនៅប្រទេសកម្ពុជា ទៀតផង។

ពេជ្រ សោភា មិនប្រាប់ទិន្នន័យនៃការចំណាយប្រាក់សម្រាប់មុខរបរថ្មីនេះទេប៉ុន្តែនាងអះអាងថា ពេលនេះកំពុងកាក់កបគួរសម ព្រោះពេលខ្លះ មួយថ្ងៃៗ លក់ដាច់ជាងការរំពឹងទុកទៅទៀត។

ពេជ្រ សោភា ថ្លែងថា ”ផលិតផលដែលខ្ញុំនាំចូលពីថៃ ហ្នឹង ឈ្មោះ P-Collagen មានរោងចក្រនៅថៃ វាជាខូឡាជិន ដែលជួយឲ្យភ្លឺពីខាងក្នុង ដុះសក់លឿន ការចងចាំល្អ ពិសេសមនុស្សចាស់ៗអី ដែលគាត់មិនសូវមានការចងចាំល្អអី អាចញាំដោយមិនប៉ះពាល់សុខភាពទេ។ ចំណែកអ្នកដុះខ្លាញ់ក្បាលពោះអី គឺញាំ ត្រូវច្រើននាក់មកហើយ។ ផលិតផលនេះ​នៅថៃ គេមានតារាល្បីរបស់ថៃ ជាអ្នកតំណាងតែសម្រាប់កម្ពុជា ខ្ញុំជា CEO ហើយជាអ្នកណែនាំអត្ថប្រយោជន៍ចំពោះផលិតផលនេះផ្ទាល់តែម្ដង។ ខ្ញុំបានដាក់លុយចូលរកស៊ីនាំយលផលិតផលនេះ ចំណាយលុយអស់ច្រើនដែរ តែវាបានផលមកវិញ ក៏លឿនដែរ ព្រោះអីមានថ្ងៃខ្លះលក់ដាច់អស់៥០០កំប៉ុង ក៏មានដែរ”។

ពេជ្រ សោភា បញ្ជាក់ថា នេះជាមុខរបរថ្មីរបស់នាង ក្រៅពីអាជីពសិល្បៈ ប៉ុន្តែទោះជាមហាញឹកពីការលក់ផលិតផលថ្មីនេះយ៉ាងណា ក៏នាងមិនបន្ធូរដៃពីការងារសិល្បៈដែរ ព្រោះអាជីពចម្រៀង ជាអ្វីដែលនាងស្រលាញ់ និងជាជំហានទី១ ហើយការលក់ផលិតផលនេះ ជាការរកស៊ីមួយ ដែលបន្ថែមពីអាជីពចម្រៀងប៉ុណ្ណោះ។

ដោយឡែក ទាក់ទងរឿងស្នេហាដែលមានការលើកឡើងថា សោភា មិនសូវសប្បាយចិត្ត ព្រោះសង្សារដល់ទៅ២នាក់ ម្នាក់រៀបការហើយ និងម្នាក់ទៀតត្រៀមរៀបការចោលនោះ សោភា ថា នាងមិនអាចហាមឃាត់អ្នកនិយាយបានទេ ប៉ុន្ដែនាងមិនដែលយករឿងស្នេហាជាធំឡើយ ហេតុនេះហើយ អ្នកណាថា នាងមានសង្សារត្រៀមរៀបការចោលដល់ទៅម្ដង២នោះ សូមជួយប្រាប់នាងផងថា ប្រុសនោះជាអ្នកណា?៕

RELATED ARTICLES