Saturday, April 20, 2024
Homeព័ត៌មានជាតិពេទ្យក្រមុំខូចចិត្ត សម្រេចបញ្ចប់ជីវិត ក្នុងបន្ទប់ខ្លួនឯង

ពេទ្យក្រមុំខូចចិត្ត សម្រេចបញ្ចប់ជីវិត ក្នុងបន្ទប់ខ្លួនឯង

ខេត្តសៀមរាប ៖ នារីរូបស្រស់ជាឱសថការីម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី បែរជាគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ដេករបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង7និង20នាទីព្រឹក ថ្ងៃទី15 ខែឧសភា ឆ្នាំ2019 នៅចំណុចផ្ទះរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។

នារីគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះជ្រក់ ស្រីនាង អាយុ27ឆ្នាំ ជាឱសថការី (អ្នក លក់ថ្នាំពេទ្យ) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីបុរសជាឪពុកនារីរងគ្រោះ បានរៀបរាប់ទាំងអារម្មណ៍តក់ស្លុតថា កន្លងមក គាត់មិនដឹងថា កូនស្រីម្នាក់នេះ (នារីរងគ្រោះ) មានវិបត្តិផ្លូវចិត្តពីរឿងអ្វីនោះទេ ប៉ុន្តែនៅក្នុងរង្វង់គ្រួសារវិញ គឺមិនដែលមានរឿងអ្វីល្អក់កករដែរ ស្រាប់តែនៅសុខៗកូនស្រីរបស់គាត់ម្នាក់នេះ បែរជាមានគំនិតខ្លីបែបនេះ ធ្វើឱ្យពួកគាត់ជាក្រុមគ្រួសារទទួលយកស្ទើរតែមិនបានឡើយ។

បុរសជាឪពុកនារីរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី14 ខែឧសភា ឆ្នាំ2019 ក្រោយពីហូបបាយជុំគ្រួសាររួច កូនស្រីរបស់គាត់ម្នាក់នេះ មិនបានចេញទៅណាទេ តែនាងបានចូលទៅសម្ងំដេកនៅក្នុងបន្ទប់តែម្នាក់ឯងដូចសព្វដង។ ចំណែកកូនគាត់ម្នាក់ទៀត ដេកនៅខាងក្រៅ រីឯគាត់ក៏ចូលទៅសម្រាកដែរ ដោយមិនចាប់អារម្មណ៍អ្វីឡើយ។

បុរសជាឪពុករូបនេះ បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង7និង20នាទីព្រឹក ថ្ងៃទី 15 ខែឧសភា ឆ្នាំ2019 ដោយសារតែពុំឃើញកូនស្រីក្រោកពីដំណេករៀបចំខ្លួនចេញទៅធ្វើការដូចសព្វដង ទើបគាត់ជាឪពុកក៏ចូលទៅបន្ទប់កូនស្រី បំណងដាស់នាងឱ្យក្រោក ស្រាប់តែចូលទៅដល់ បែរជាប្រទះឃើញកូនស្រីម្នាក់នេះ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ដេករបស់នាងស្លាប់បាត់ទៅហើយ ទើបគាត់បានស្រែកឆោឡោឡើង ផ្អើលដល់អ្នកជិតខាងមក ជួយនាំគ្នាដាក់សពចុះក្រោម រួចរាយការណ៍ប្រាប់ សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES