ឈុតសម្លៀកបំពាក់រាត្រីសមោសរដែលឱក សុគន្ធកញ្ញា បានគ្រងក្នុងពិធីជប់លៀងដ៏ធំ ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា “ឱក សុគន្ធកញ្ញា ស្អាតដូចទេពអប្សរ”។
អ្នកសិល្បៈ ក៏ដូចជាអ្នកចូលរួមមង្គលការឱក សុគន្ធកញ្ញា និងលោកអុឹង សុខលី នៅក្នុងរាត្រីនេះ បានលួចសរសើមិនដាច់ពីមាត់នូវរូបសម្រស់គូស្វាមីភរិយាថ្មោងថ្មីនេះ។
ការសរសើរនេះ បានធ្វើឲ្យគូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ ញញឹមបិទមាត់មិនជិតនោះទេ។
តាមប្រភពអ្នកជិតដិតនឹងលោកអុឹង សុខលី បានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា លោកសុខលី បានលួចសរសើរភរិយាមិនដាច់ពីមាត់ថា ថ្ងៃនេះ ភរិយារបស់លោកពិតជាស្រស់ស្អាតខ្លាំងណាស់ លោកពិតជាមានសំណាងដែលមានភរិយាដ៏ស្រស់ស្អាតដូចឱក សុគន្ធកញ្ញា៕