Friday, April 26, 2024
Homeព័ត៌មានជាតិម្ចាស់រថយន្តឡិចសុីស ចុះទះ៣កំផ្លៀង ខឹងឡានដឹកទំនិញ បុកបែកស្តុប

ម្ចាស់រថយន្តឡិចសុីស ចុះទះ៣កំផ្លៀង ខឹងឡានដឹកទំនិញ បុកបែកស្តុប

ភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿង បានស្របទិសគ្នា ជ្រុលទៅប៉ះពីក្រោយរថយន្តឡិចសុីស 570 ផ្នែកខាងឆ្វេង បណ្តាលឲ្យបែកស្តុបផ្នែកខាងឆ្វេង។ ស្រាប់តែម្ចាស់រថយន្តឡិចសុីស បានចុះពីលើរថយន្ត ដើរមកទះអ្នកបើកបរឡាឆនដឹកទំនិញ ៣កំផ្លៀង ទើបសម្រមសម្រួលគ្នាតាមក្រោយ។

ហេតុការណ៍ចរាចរណ៍នេះបានកើតឡើង ​កាលពីវេលា​ម៉ោង៥និង៣០នាទី​ល្ងាច ថ្ងៃទី១៤​ ខែឧសភា ឆ្នាំ២០១៩​ នៅក្បែរច្រកចូលវត្តព្រះបាទជាន់ឯក​ ហៅវត្តជើងឯក ​តាមបណ្ដោយផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិសសុីស 570 មួយគ្រឿង ពណ៌ស ពាក់​ស្លាកលេខភ្នំពេញ 2AA-6921បានបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តរថយន្តកូរ៉េទម្ងន់មួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-2564 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរ២នាក់ទៀត​ ស្របទិសគ្នា ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុករថយន្ត​ឡិចសុីស 570​ ចំពីក្រោយ ផ្នែកខាងឆ្វេង បណ្ដាលឲ្យបែកស្តុបម្ខាង​។

ប្រភពដែលបានបន្តថា ពេលនោះ ម្ចាស់រថយន្តឡិចសុីស 570 បានឈប់រថយន្ត ហើយបានចុះទៅទះកំផ្លៀងអ្នកបើកបររថយន្តយដឹកទំនិញ ៣កំផ្លៀង និងបានស្ដីបន្ទោសឲ្យខ្លាំងៗថែមទៀតផង ធ្វើឲ្យអ្នកដំណើរតាមដងផ្លូវ ឈប់មើល រហូតដល់ស្ទះចរាចរណ៍។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍បានចុះមកពិនិត្យ និងឲ្យភាគីទាំង២ សម្របសម្រួលគ្នា ដោយខាងភាគីរថយន្តបង្ក ព្រមចេញថ្លៃជួសជុលឡិសសុីស 570 ឲ្យស្អាតដូចដើម ដើម្បីបញ្ចប់រឿងនីកន្លែងកើតហេតុ៕

RELATED ARTICLES